ឯកឧត្តម អ៊ូច ភា អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ
January 19, 2024 អ្នកទស្សនា :

តាកែវ ៖​ នៅថ្ងៃទី១៨ ខែមករា​ ឆ្នាំ២០២៤​ ឯកឧត្តម​ អ៊ូច​ ភា​ អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ ​និងលើកទិសដៅឆ្នាំ២០២៤​ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ​។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ អភិបាល​ អភិបាលរង ក្រុង ស្រុក​ ដែលជាសមាជិក សមាជិកាសាខា​ អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុង ស្រុក។

ឯកឧត្ដម អ៊ូច ភា បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលមានវត្តមានចូលរួមប្រជុំ ដើម្បីបូកសរុបលទ្ធផលដែលសាខាសម្រេចបានរយៈពេល ១ ឆ្នាំ កន្លងទៅ ដែលសមិទ្ធផលការងារនេះ គឺជាការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងសកម្មភាពការងារមនុស្សធម៌ ដោយសហការគ្នាបានល្អប្រសើររបស់គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្នុងការរួមចំណែកជួយគ្នាទៅវិញទៅមក លើការងារមនុស្សធម៌ក្នុងទូទាំងខេត្ត។

ក្នុងនាមជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​តាកែវ សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនប្រកាន់បក្សពួក ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍សកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៣ និងផែនការសកម្មភាពថវិកាសម្រាប់ ឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ថា សាខាបាននាំយកអំណោយមនុស្សធម៌រួមនឹងសម្ភារៈថវិកា ទៅចែកជូនគ្រួសារប្រជាពលរដ្ឋ រងគ្រោះគ្រប់ប្រភេទទូទាំងខេត្តបានចំនួន ២.៥៩៤គ្រួសារ ក្នុងនោះ មាតុភាព ៥៦គ្រួសារ ក្រីក្រ ៩២៧គ្រួសារ ជរាគ្មានទីពឹង ២៨គ្រួសារ ជំងឺទូទៅ ២៩គ្រួសារ អេដស៍ ១៤៤នាក់ អគ្គីភ័យ២៨គ្រួសារ ខ្យល់កន្រ្ទាក់១,២៦៤គ្រួសារ គ្រោះថ្នាក់ចរាចរណ៍១នាក់ រន្ទះបាញ់៧នាក់ សព១០៧នាក់ ពិការ ២នាក់ ប្រគល់ផ្ទះ១គ្រួសារ សម្ភារៈចែកជូនរួមមាន អង្ករ៦០,៣៧៥គ.ក ក្រណាត់តង់ ១,២៩៣តង់ កន្ទេសជ័រ២,២៤៨កន្ទេល មុង២,២៤៩មុង ភួយ២,២៤៩ភួយ សារុង២,២៤៩សារុង ក្រមា២,២៤៩ក្រមា មី៩៥៦កេស ត្រីខកំប៉ុង៥០យួរ ទឹកក្រូច២២៨កេស ទឹកបរិសុទ្ធ២២៨កេស ទឹកដោះគោឆៅ៥២ឡូ ទឹកដោះគោក្រដាស៤កេស ទឹកដោះគោម្សៅសម្រាប់ទារក៤កំប៉ុង ឃីតកុមារ៥០ឃីត អាវយឺត២៥អាវ សម្ភារៈផ្ទះបាយ២៨ឃីត ស្ករស៥០គីឡូ ចំណាយជាថវិកាក្នុងរយៈពេល១ឆ្នាំ២០២៣ សាខាកាបាទក្រហមចំណាយជាថវិកាចំនួន ៤៣៥.៧៤៨.៨០០រៀល និងដុល្លារចំនួន ២៩.៣៩៣ដុល្លារ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ