ឯកឧត្តម អ៊ូច ភា ដឹកនាំមន្រ្តីជំនាញ និងនាំយកប្រេងម៉ាស៊ូត ៣០០លីត្រ ជួយបូមទឹកសង្រ្គោះស្រូវប្រាំងលើកទី១ របស់ប្រជាពលរដ្ឋ នៅភូមិសាស្រ្តស្រុកបាទី
January 14, 2024 អ្នកទស្សនា :

នៅថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង ស្ថានីយ៍បូមទឹក ហ៊ុន សែន ទី៧ ស្ថិតនៅភូមិព្រៃស្វា ឃុំពត់សរ និងផ្ដល់ប្រេងម៉ាស៊ូត ៣០០លីត្រ ដើម្បីជួយបូមទឹកសង្រ្គោះដំណាំស្រូវប្រាំងលើកទី១ របស់បងប្អូនប្រជាពលរដ្ឋ លើផ្ទៃដីចំនួន ៥១៧ហិកតា នៅក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

អញ្ជើញចូលរួមអមដំណើរឱកាសនោះដែរដោយ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក ភួន ឈីម អភិបាលស្រុកបាទី និងមន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។

មានប្រសាសន៍នាសឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំដល់ អាជ្ញាធរមូលដ្ឋាន ជាពិសេសបងប្អូនប្រជាកសិករ សុំឱ្យបងប្អូនបង្កបង្កើនផលស្រូវរដូវប្រាំងតែមួយលើកនេះបានហើយ ប្រសិនបងប្អូននៅតែបង្កបង្កើនផលស្រូវរដូវប្រាំងលើកទីពីរ គឺអាជ្ញាធរមិនមានទឹកគ្រប់គ្រាន់សម្រាប់ជួយអន្តរាគមន៍ទៀតទេ ព្រោះកន្លងមកអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ បានជូនដំណឹងដល់បងប្អូនម្ដងហើយ ដោយសុំអោយបងប្អូនប្រជាកសិករផ្អាក ការធ្វើស្រូវរដូវប្រាំងលើកទី២ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៤ គឺមិនមានប្រភពទឹកគ្រប់គ្រាន់ ។

បន្ទាប់មក ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានបន្តដឹកនាំមន្រ្តីជំនាញ និង អាជ្ញាធរស្រុកបាទី ប្រជាពលរដ្ឋ ចូលរួមស្ដារ ត្រកៀត ស្មៅ ត្រឹប  នៅចំណុចស្ថានីយ៍បូមទឹក ហ៊ុន សែន ទី ២២ និង២៣ ស្ថិតនៅភូមិទន្លេរបាទី ឃុំក្រាំងធ្នង់ សម្រួលចរន្តមុខទឹក ដើម្បីបង្ហូរចូលប្រឡាយទឹកមេ (ហនុមាន) ដែលមានលទ្ធភាពជួយស្រោចស្រព ចំនួន ៧ឃុំ៖ ឃុំក្រាំងធ្នង់ ឃុំកណ្ដឹង ឃុំត្រពាំងសាប ឃុំចំប៉ី ឃុំពារាម និងឃុំត្នោត ដែលមានផ្ទៃដីស្រូវប្រាំងលើកទី១ ចំនួន ១២៥០ហិកតា៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ