ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញចុះពិនិត្យសកម្មភាពបូមទឹកសង្គ្រោះស្រែប្រាំង ក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល
January 14, 2024 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារខេត្ត ស្រុក ចុះពិនិត្យសកម្មភាពបូមទឹកសង្គ្រោះស្រែប្រាំង និងសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ កសិករ ស្ថិតក្នុងភូមិជ្រៃលាស់​ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ រស់នៅជ្រៃលាស់​ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល មានការខ្វះខាតទឹកសម្រាប់ស្រូវរបស់ខ្លួន ឯកឧត្ដម អភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញខេត្ត ស្រុក ធ្វើការចុះពិនិត្យ និងអន្តរាគមន៍ភ្លាមៗ ដើម្បីទៅជួយសង្គ្រោះស្រូវជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។

ឯកឧត្ដម អភិបាលខេត្ត បានបញ្ជាក់បន្ដែមថា ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដែលប្រជាពលរដ្ឋកំពុងជួបប្រទះនាពេលនេះ ក្រុមការងារពាក់ព័ន្ធ ត្រូវជួយអន្តរាគមសង្គ្រោះបន្ទាន់ ចំពោះផលដំណាំស្រូវរបស់ប្រជាកសិករចំនួន ២៣៥ គ្រួសារ លើផ្ទៃដីបង្កបង្កើនផល ១.០៧៥ហិចតា ដែលមានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ រួមមាន៖ បូមទឹកពីទន្លេតូចបង្ហូរចូលទៅព្រែកស្ដីប្រវែង ៥០០ម៉ែត្រ ដើម្បីទម្លាក់ទឹកចូលទៅបឹងខ្យង សម្រាប់ស្រោចស្រប់លើផ្ទៃដីដំណាំស្រូវចំនួន ៦៥០ហិចតា របស់ប្រជាកសិករ ១៦០គ្រួសារ នៅភូមិជ្រៃលាស់, បូមទឹកពីទន្លេតូចបង្ហូរចូលព្រែកតាជា ប្រវែង ១០០០ម៉ែត្រ ដើម្បីទម្លាក់ទឹកចូលទៅចុងព្រែកសម្រាប់ស្រោចស្រប់លើផ្ទៃដីដំណាំស្រូវប្រាំងចំនួន ៤២៥ហិចតា របស់ប្រជាកសិករ ៧៥គ្រួសារ ក្នុងភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល៕

​ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ