ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញជួបពិភាក្សាការងារជាមួយ ក្រុមការងារព័ត៌មាន និងបណ្ដាញសង្គមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត
January 14, 2024 អ្នកទស្សនា :

តាកែវ ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមនឹងមន្ទីរពាក់ព័ន្ធ បានអញ្ជើញជួបពិភាក្សាការងារមួយចំនួន ជាមួយក្រុមការងារព័ត៌មាន និងបណ្ដាញសង្គមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ដែលកិច្ចប្រជុំនេះប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ឱ្យដឹងថា ក្នុងកិច្ចពិភាក្សានេះផ្តោតលើការងារសំខាន់ៗចំនួន៥ រួមមាន៖ ទី១/ ស្នើសុំការសហការក្នុងការផ្តល់នូវព័ត៌មានសម្រាប់ធ្វើការផ្សព្វផ្សាយ ក្នុងបណ្ដាញសង្គមការងារផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្តី្រ ទី២/ស្នើសុំបង្ករលក្ខណៈ និងផ្តល់សិទ្ធិដល់ ក្រុមការងារទទួលបន្ទុកការងារព័ត៌មាន និងបណ្ដាញសង្គមរបស់ខេត្ត ក្នុងការប្រមូល និងទទួលព័ត៌មាននានាក្នុងស្ថាប័ន ដើម្បីធានាថាទទួលបានព័ត៌មានបានគ្រប់ជ្រុងជ្រោយ សម្រាប់ផ្សព្វផ្សាយលើបណ្តាញសង្គមការងារផ្លូវការរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ទី៣/រៀបចំ ក្រុមការងារតាមដានស្រង់ព័ត៌មាន និងឆ្លើយតបរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងខេត្ត នៅលើបណ្តាញសង្គមការងារ ផ្លូវការរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីអាចតាមដានព័ត៌មាន សំណូមពរ ឬបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋ បានចូល ខំមិន រួមទាំងសហការក្នុងការទទួលព័ត៌មាន ដែលក្រុមការងារដកស្រង់បានពី Inbox សម្រាប់ទទួលជ្រាប ឬធ្វើការដោះស្រាយទៅតាមលទ្ធភាព និងតួនាទី ភារកិច្ច នៃដែនសមត្ថកិច្ចរបស់ខ្លួន ទី៤/ស្នើសុំការសហការក្នុងករណីមានកម្មវិធីដែល សម្ដេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី សូមរដ្ឋបាលខេត្ត មេត្តាសហការផ្តល់នូវឯកសារ ការចុះពិនិត្យមើលទីតាំងរៀបចំទីតាំង និងរៀបចំកិច្ចប្រជុំ និងទី៥/ស្នើសុំការសហការក្នុងការផ្តល់ឈ្មោះ និងតំណភ្ជាប់គណនី និងផេកហ្វេសប៊ុក រួមទាំង បណ្តាញសង្គមសំខាន់ៗផ្សេងទៀតរបស់ខេត្ត-ស្រុកក្រុង-ឃុំសង្កាត់និងភូមិ។

ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ដោយធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារព័ត៌មាន និងបណ្ដាញសង្គមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងធ្វើកិច្ចសហការគ្នាក្នុងការផ្លាស់ប្ដូរ និងផ្ដល់ព័ត៌មាន ទៅវិញទៅមករវាងរដ្ឋបាលខេត្ត ផេកផ្លូវការរបស់ សម្ដេចធិបតី ដើម្បីផ្សព្វផ្សាយព័ត៌មានជូនសាធារណជនឱ្យបានទូលំទូលាយ ពិសេសសមិទ្ធផលការងារសម្រេចបានរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នេះ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ