ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួម​ជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​អគាធ្វើការថ្មី នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍
January 13, 2024 អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង និងឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាធ្វើការថ្មី នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុកលោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុកទាំង០៨ លោកនាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោក លោកស្រី អធិការរង នាយ នាយរងផ្នែក និងមន្ត្រី នៃអធិការដ្ឋាននគរបាលស្រុក លោកមេឃុំ និងសប្បុរសជន ជាច្រើនរូប ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមឧត្ដមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិ ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាងសមិទ្ធផលនានា ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធទាំងនៅថ្នាក់ស្នងការដ្ឋាននគរបាលខេត្ត ទាំងនៅថ្នាក់អធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ នៅក្នុងខេត្តស្វាយរៀង ជាពិសេសអគារថ្មីត្រូវដាក់សម្ពោធនៅថ្ងៃនេះ ដែលទាំងអស់នេះ គឺពិតជាសរបញ្ជាក់ឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់បំផុតរបស់  ឯកឧត្ដមក្នុងការគាំទ្រ និងលើកទឹកចិត្តចំពោះកងកម្លាំងនគរបាលរបស់យើងនៅមូលដ្ឋាន ឲ្យ កាន់តែខិតខំប្រតិបត្តិការរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត ។

ជាមួយនេះ ឯកឧត្ដមក៏បានថ្លែងនូវការអរគុណដល់កងកម្លាំងនគរបាលទាំងអស់ ដែលកន្លងមកនេះ បានខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ តាមរយៈកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្ដល់នូវភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើកម្លាំងសមត្ថកិច្ច ព្រមទាំងបានស្នើដល់កងកម្លាំងទាំងអស់ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការបង្ការ ទប់ស្កាត់នូវបទល្មើសគ្រប់ប្រភេទ រួមទាំងបទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ សកម្មភាពក្មេងទំនើង និងត្រូវបង្ក្រាបឲ្យបាននូវរាល់បទល្មើសដែលបានកើតឡើង ដើម្បីថែរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនឲ្យបានល្អប្រសើរ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ