ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្ត
January 13, 2024 អ្នកទស្សនា :

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤  ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្តក្រចេះ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក៍បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើ (១).មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្ទីរកសិកម្ម សហការជាមួយអាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុក ត្រូវចុះពិនិត្យអំពីការងារបង្កបង្កើនផលស្រូវប្រាំង នៅតាមបណ្តាលភូមិ ឃុំ សង្កាត់ ដើម្បីឆ្លើយតបអន្តរាគមន៍ក្នុងករណីខ្វះទឹកប្រើប្រាស់ និងទីតាំងមានប្រភពទឹក ព្រមទាំងត្រូវចុះស្រង់ទិន្នន័យអំពីផលប៉ះពាល់ និងមានវិធានការអន្តរគមន៍ឲ្យបានទាន់ពេលវេលា ។ (២).ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវខិតខំបំពេញការងារ គោរពវិន័យ ម៉ោងការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការ ដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អ ជាពិសេសត្រូវខិតខំធ្វើការអភិវឌ្ឍសមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន។ (៣).ពិនិត្យឡើងវិញ និងតម្រង់ទិសថវិកាឱ្យចំគោលដៅ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលអំពីការពិព័ណ៌នាមុខងារ ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ និងរៀបចំអនុវត្តន៍ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មរបស់ថ្នាក់ដឹកនាំ  មន្ត្រីរាជការ ក្នុងក្របខណ្ឌនិងការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ។ (៤).រដ្ឋបាលក្រុង ស្រុក ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ត្រួតពិនិត្យបុគ្គលិកអប់រំទាំងអស់ក្នុងដដែនសមត្ថកិច្ចគ្រប់គ្រង ដែលរាជរដ្ឋាភិបាលបានផ្ទេរមុខងារអប់រំកម្រិត មត្តេយ្យ បឋមសិក្សា និងក្រៅប្រព័ន្ធ ដែលមានភាពអសកម្ម ត្រូវធ្វើការណែនាំ ឬផ្លាស់ប្តូរ ពង្រឹងវិន័យគ្រូ និងពេលម៉ោងបង្រៀន  ។

ជាចុងក្រោយ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានជំរុញដល់រដ្ឋបាលក្រុងស្រុក កងកម្លាំងសម្ថកិច្ច បន្តខិតខំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានអោយល្អប្រសើរ ជាពិសេសការសាងសង់សំណង់គ្មានច្បាប់អនុញ្ញាត ការសាងសង់សំណង់លើកដីចំណីផ្លូវ បញ្ហាគ្រឿងញៀន បទល្មើសនេសាទខុសច្បាប់ និងទប់ស្កាត់ការចូលទន្រ្ទានកាន់កាប់ដីព្រៃដោយខុសច្បាប់ពីសំណាក់ជនខិលខូចឆ្លៀតឱកាស ត្រូវខិតខំទប់ស្កាត់ និងចាប់បង្ក្រាបឲ្យបានទាន់ពេលវេលា៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ