ថ្នាក់ដឹកនាំខេត្តស្វាយរៀង ​អញ្ជើញចូលរួមជាអធិបតីដឹកនាំកិច្ច​ប្រជុំពិភាក្សាលើការអ​នុវត្តដោះ​ស្រា​​យ​ផល​ប៉ះពាល់ដោយ​សារគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ទៅក្រុងបាវិត
January 12, 2024 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈ​អភិបាល​ខេត្តស្វាយរៀង បានចូលរួមជាមួយឯកឧត្តមបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម អ៊ឺម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ​អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី​ដឹកនាំកិច្ច​ប្រជុំពិភាក្សាលើការអនុវត្តដោះស្រាយផលប៉ះពាល់ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម​តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  ក្រុមការងារនៃអគ្គនាយកដ្ឋាន​អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ឯកឧត្តមអភិបាលរងខេត្ត  លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពក្នុងខេត្ត លោកស្នងការរងនគរបាល​ខេត្ត  លោកនាយកទីចាត់ការអន្តរវិស័យ  លោកអភិបាលក្រុង-ស្រុកទាំង៨ តំណាងក្រុមហ៊ុនសាង​សង់ផ្លូវ  និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំនេះផ្តល់ឱកាសដល់ក្រុង-ស្រុក និងអាជ្ញាធរពាក់ព័ន្ធលើកឡើងពីបញ្ហាផ្សេង ៗពាក់ព័ន្ធ នឹង​ការស្ថាបនាផ្លូវល្បឿននេះ ក្នុងនោះកិច្ចប្រជុំបានពិនិត្យពិភាក្សាទាក់ទងនឹង អាទិភាពសម្រាប់ផែនកា​រ​បណ្តាញផ្លូ​វ​ទូទៅនៃគម្រោងផ្លូវ ភ្នំពេញ-បាវិត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាផែន​កា​​រនៃការតភ្ជាប់ដែលពាក់ព័ន្ធ  និងបានលើកឡើងពីវឌ្ឍនភាពការងារនានា  រួមមាននីតិវិធីក្នុងការដោះ​ស្រាយ​ផលបះពាល់ ជាដើម សំដៅជំរុញឱ្យដំណើរការនៃគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រព្រឹត្តទៅបានដោយរលូន និងប្រកបដោយប្រសិទ្ធភាព តាមផែនការដែលបានគ្រោងទុក ជាពិសេស​ដើម្បី​ធានាបានថាផ្លូវល្បឿនលឿនខ្សែទីពីរនេះ នឹងផ្តល់នូវសក្តានុភាពខ្ពស់ សម្រាប់ការប្រើប្រាស់​នាពេលអនាគត ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ