អភិបាលខេត្តតាកែវ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុ ដល់ប្រជាពលរដ្ឋ រស់នៅស្រុកព្រៃកប្បាស
January 10, 2024 អ្នកទស្សនា :

តាកែវ៖ នាព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដល់ប្រជាពលរដ្ឋ នៅភូមិអំពិលរៀង ចំនួនសរុប ៣៧៥ក្បាលដី ភូមិព្រៃកប្បាសខ ចំនួនសរុប ៥៩៦ក្បាលដី និងភូមិដើមពោធិ៍ ចំនួនសរុប ៤៨៨ក្បាលដី ស្ថិតឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមដោយ លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខត្ត លោក ឌឹម គឹមសាន អភិបាលស្រុកព្រៃកប្បាស លោក លោកស្រី មន្រ្តីការិយាល័យចំណុះរដ្ឋបាលស្រុក និងបងប្អូនប្រជាពលរដ្ឋទាំងបីភូមិចូលរួមផងដែរ។

ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការជំរុញ និងរំលឹកទៅដល់ក្រុមការងារបច្ចេកទេសចុះបញ្ជីដីធ្លី ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសមន្ទីរពាក់ព័ន្ធ ត្រូវសម្របសម្រួលធ្វើយ៉ាងណាពន្លឿនការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងផ្ដល់ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័ស ងាយស្រួលប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ផ្សេងៗ។

ឯកឧត្ដម អភិបាលខេត្ត បន្តថា ដើម្បីស្របតាមផែនការរបស់រដ្ឋាភិបាល ក៏ដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគ្រោងទុកមន្រ្តីជំនាញ ដែលទទួលបន្ទុកលើការងារនេះ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ឱ្យបានលឿនឆាប់រហ័ស ក្នុងនោះអាជ្ញាធរមូលដ្ឋានក៏ត្រូវជួយសម្របសម្រួល ដោះស្រាយ រាល់បញ្ហាវិវាទដីធ្លីផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលរាំងស្ទះដល់ដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិ សាស្រ្តខេត្តតាកែវ ពោលធ្វើយ៉ាងណាឱ្យការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភានេះ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ជកោណ ដំណាក់កាលទី១ ក្នុងនោះ បានធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្ម ឱ្យកាន់តែស៊ីជម្រៅជាមួយ និងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លីទាំង ៣ចំណុច ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ