ក្រុមប្រឹក្សាខេត្តតាកែវ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ ជាមួយរដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈមួយចំនួន
January 06, 2024 អ្នកទស្សនា :

តាកែវ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ នៅថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ ជាមួយ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត តំណាង រដ្ឋបាលខេត្តតាកែវ ដើម្បីប្រជុំពិនិត្យ និងអនុម័ត របាយការណ៍មួយចំនួន។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយរងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងបញ្ជាការដ្ឋានតំបន់សឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងនគរបាលខេត្ត និងមន្រ្តីពាក់ព័ន្ធចូលរួមផងដែរ។

នៅក្នុងឱកាសនេះ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំឱ្យ មន្ទីរនានាជុំវិញខេត្ត បន្តរលើកកម្ពស់ តួនាទីភារកិច្ច ក្នុងការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរដ្ឋបាលខេត្ត និងមន្ទីរវិស័យនានាជុំវិញខេត្ត ដែលបានអនុវត្តតួនាទីភារៈកិច្ចកន្លងមក ក្នងនោះដែរបានណែនាំដល់ កងកម្លាំងទាំងបី បន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថភាពជាពិសេសបន្តល្បាតទាំងថ្ងៃ ទាំងយប់ ដើមរក្សាសន្តិសុខ សណ្តាប់និងសុវត្ថភាពជូនប្រជាពលរដ្ឋ ជាពិសេសបង្ការទប់ស្កាត់ បទល្មើសគ្រប់រូបភាព នៅតាមមូលដ្ឋានភូម ឃុំ របស់ខ្លួន។

សូមជម្រាបជូនដែរថា របៀបវារៈដាក់ជូន ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងអនុម័ត មានដូចខាងក្រោម៖

១. ការពិនិត្យកូរ៉ូមរបស់ក្រុមប្រឹក្សាខេត្ត

២. មតិបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥

៣. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៤

៤. ពិនិត្យ និងអនុម័ត សេចក្តីព្រាង របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ 

៥. ពិនិត្យ និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់ជូនមន្រ្តីរាជការ របស់ សាលាខេត្តតាកែវ ប្រចាំខែតុលា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣

៦. ប្រកាសពេលវេលាកិច្ចប្រជុំសាមញ្ញលើកទី៥៦ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ