ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា
January 06, 2024 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ង្វៀន ហ្វីតតាំង (NGUYỄN HUYTÄNG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិស្លាបតាអោន ឃុំកគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងពិធីសម្ពោធនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងនូវការអបអរសាទរចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកបម្រើការងាររបស់សមាគម ព្រមទាំងអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្នុងការទទួលបាននូវអគារការិយាល័យថ្មី មានបណ្តោយ ៣៧ម៉ែត្រ ទទឹង ២៧.៥ម៉ែត្រ កំពស់ ០៣ជាន់ សរុបចំនួន ១៧បន្ទប់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធធំទូលាយ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការផ្ដល់សេវាជូនសមាជិកអតីតយុទ្ធជនឱ្យកាន់តែប្រសើរ និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បន្តថា ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ ផ្លែផ្កានៃសន្តិភាពមានពាសពេញលើផ្ទៃប្រទេសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បាននាំជូនប្រទេសជាតិ និងប្រជាជនតាមរយៈនយោបាយឈ្នះឈ្នះ ហើយក្នុងនោះបងប្អូនអតីតយុទ្ធជន គឺជាប្រតិបត្តិករដ៏សំខាន់ដែលបានចូលរួមក្នុងការអនុវត្តនូវនយោបាយនេះ ដែលជាកត្តានាំឱ្យប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងបានផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បន្ថែមថា ការអនុវត្តគោលនយោបាយជូនអតីតយុទ្ធជន គឺជាការងាររួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងគ្រួសារ ដើម្បីការរស់នៅប្រកបដោយសុខភាព និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធ្វើឱ្យមានភាពធន់ រឹងមាំ និរន្តរភាព និងសមធម៌ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនូវគុណបំណាច់ដ៏ធំធេងរបស់វីរៈអតីតយុទ្ធជន រាជរដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សប្រចាំខែជូនអតីតយុទ្ធជន គ្រួសារពលី មរណៈ ផ្ដល់ប័ណ្ណប.ស.ស ព្យាបាលសុខភាពដោយឥតគិតថ្លៃ ប័ណ្ណសម្គាល់ជនមានពីការភាព ប័ណ្ណក្រីក្រ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីសង្គមផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ