ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំការពិនិត្យមើលមុខងារ ក្នុងវិស័យធនធានទឹក
December 29, 2023 អ្នកទស្សនា :

ខេត្តកណ្តាល ៖ ឯកឧត្តម យិន ងួនកូឡេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំការពិនិត្យមើលមុខងារក្នុងវិស័យធនធានទឹកដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជូនដល់លោក លោកស្រីជាអភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម យិន ងួនកូឡេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លេងមករបស់ថ្នាក់ដឹកនាំ មន្ទីរធនធានទឹក និងមន្ត្រីរាជការ ក្រោមកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តម បន្តថា ធនធានទឹកគឺជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ មនុស្យ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងពិនិត្យមើលឡើងវិញនូវការបំពេញតួនាទីភារកិច្ចនាពេលកន្លងមក និងឆ្លុះបញ្ចាំងពីចំណុចខ្លាំង និងចំណុចខ្សោយក៏ដូចជាបញ្ហាប្រឈមចំពោះមុខ ដើម្បីរួមគ្នាគិតដោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេសពិនិត្យមើលលើមុខងារក្នុងវិស័យធនធានទឹកដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអោយទទួលបានជោគជ័យ និងគ្រប់ជ្រុងជ្រោយ។

ឯកឧត្តម បានបន្ថែមថា ការពិនិត្យមើលមុខងារក្នុងវិស័យធនធានទឹក ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺមានសារៈសំខាន់ក្នុងការកំណត់គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍបន្តលើប្រព័ន្ធធារាសាស្ត្ររបស់ សហគមន៍កសិករប្រើប្រាស់ទឹក ឱ្យមាននិរន្តរភាព ស្របតាមកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានគោលបំណងធានាបាននូវការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​អនុរដ្ឋលេខាធិការ បាន​ស្នើ​ដល់​អ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់​ស្តាប់ នូវ​បទ​បង្ហាញ​ចែករំលែក​បទ​ពិសោធន៍​នានា ព្រមទាំង​ចូលរួម​ផ្លាស់​ប្តូរ​មតិយោបល់ បទ​ពិសោធន៍ នៅ​ក្នុង​ការ​គ្រប់គ្រង​បញ្ហា​ប្រឈម​ក៏​ដូច​ជា​ដំណោះស្រាយ​នានា ដើម្បី​ទទួល​បាន​ជោគជ័យ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ