logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ខេត្តព្រៃវែងបើកកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធី បំបែកកំណត់ត្រាឯតទគ្គកម្មទូក ង វែងជាងគេលើពិភពលោក
36
10-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃសៅរ៍ ៣កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និង​លោកជំទាវ​ ជាមួយឯកឧត្តម ស សុខា បានដឹកនាំប្រជុំត្រួតពិនិត្យការងាររៀបចំពិធី បំបែកកំណត់ត្រាឯតទគ្គកម្មទូក ង វែងជាងគេលើពិភពលោក នៅថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ២០១៨ និងពិធីអុំទូក ង ខេត្តព្រៃវែងក្នុងពេលនេះដែរ។ ដោយឡែក ការប្រជុំនេះ ក៏បានពិភាក្សាលើការត្រៀមយកទូក ង វែងជាងគេលើពិភពលោក ទៅអុំបង្ហាញនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាថ្ងៃ ទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រមទាំងតម្កល់ទុកនៅរាជធានីភ្នំពេញ មួយរយៈខ្លីដើម្បីអោយបងប្អូនប្រជាបលរដ្ឋបានទស្សនា។​ ​ បន្ទាប់មក​ ឯកឧត្តម​ អភិបាលខេត្ត​ និងលោកជំទាវ​ ព្រមទាំង​ឯកឧត្តម​ ស​ សុខា​ និងលោកជំទាវ​ បានអញ្ចើញមកសំណេះសំណាល​ និងអាហារសាមគ្គី​ជាមួយក្មួយៗ​ កុមារកំព្រា​ និងអ្នកមើលថែ​ ព្រមទាំង​បានចែកជូនសម្ភារៈ​ ដល់ក្មួយៗ​ និងសម្ភារៈសម្រាប់ឧបត្ថម្ភដល់មណ្ឌលកុមារកំព្រាទាំង៣​ ក្នុងខេត្តព្រៃវែង​៕សិដ្ឋ

ប្រភព៖រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ