រដ្ឋបាលខេត្តតាកែវ រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤
December 28, 2023 អ្នកទស្សនា :

តាកែវ ៖  នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមថ្នាក់ដឹកនាំក្រសួង ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោក លោកស្រី អភិបាលរង លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងរាជអាវុធខេត្ត ស្នងការខេត្ត តំបន់ប្រតិបត្តិការសឹករងតាកែវ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលក្រុងស្រុកទាំង១០ រួមនឹងលោកមេឃុំចៅសង្កាត់ទាំង១០០ផងដែរ។

ថ្លែងនៅចំពោះមុខមេឃុំចៅសង្កាត់និងមេប៉ុស្តិរដ្ឋបាលទាំង១០០ និងមន្រ្តីពាក់ព័ន្ធដែលចូលរួមនៅក្នុងពិធីបិទសន្និបាត របស់រដ្ឋបាលខេត្តតាកែវ ឯកឧត្តម ជា វណ្ណដេត បានលើកឡើងថា កន្លងមកមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចាញ់បោកតាមបណ្ដាញសង្គមហ្វេសប៊ុក ឬតាមប្រព័ន្ធតេឡេក្រាមដោយបានវេប្រាក់មួយចំនួនទៅឱ្យក្រុមជនបោកប្រាស់ដែលបានសន្យាថា នឹងចំណេញប្រាក់មួយជាពីរ ឬសន្យាផលប្រយោជន៍ជាច្រើនដល់អ្នកផ្ញើលុយទៅឲ្យពួកគេ។ ករណីយ៍បោកប្រាស់ទាំងអស់នេះ ក្រសួងប្រៃសណីយ៍ បានដឹងនឹងបានចេញលិខិតជូនដំណឹងជាច្រើនដងដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យធ្វើការផ្ទេប្រាក់ទៅឲ្យក្រុមជនខិលខូចទាំងអស់នោះតទៅទៀត ក៏ប៉ុន្តែនៅតែមានបញ្ហានេះកើតឡើងដដែរ ដែលបញ្ហានេះទាមទាឲ្យមានការចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីសំណាក់អាជ្ញាធមូលដ្ឋានដល់បងប្អូណប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្រ្តី ជា វណ្ណដេត បានថ្លែងបន្តថា ការបោកប្រាស់តាមបណ្ដាញសង្គមនេះ គឺក្រសួងបានយកចិត្តទុកដាក់ខ្លាំងណាស់ ព្រោះវាបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនខាតបង់ផលប្រយោជន៍ ពីការបោកប្រាស់ពីពួកខិលខូចនៅក្រៅប្រទេសនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ក្រសួងមិនអាចបិទបណ្ដាញសង្គមទាំងអស់ចោលនោះទេ ព្រោះវាប៉ះពាល់ដល់ការប្រើប្រាស់របស់បងប្អូណប្រជាពលរដ្ឋនៅទូទាំងប្រទេស ដូច្នោះមានតែមន្រ្តីពាក់ព័ន្ធជាពិសេសអាជ្ញាធមូលដ្ឋានត្រូវធ្វើការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនកុំឲ្យចាញ់បោកគេតាមប្រព័ន្ធអនឡាញនេះ។

ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានធ្វើការណែនាំដល់មន្រ្តីនៅក្នុងខេត្តតាកែវទាំងអស់ បន្តប្រឹងប្រែងធ្វើការបំរើប្រជាពលរដ្ឋឲ្យបានល្អប្រសើរតទៅទៀត និងធ្វើការកសាងអភិវឌ្ឍន៍ខេត្តតាកែវឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ