រដ្ឋបាលខេត្តក្រចេះ រៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦
December 22, 2023 អ្នកទស្សនា :
ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំមេគង្គសាលាខេត្ត ឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តក្រចេះ (២០២៤-២០២៦) ។ តាមការបញ្ជាក់ពីលោក គង់ សុជាតិ ប្រធាមន្ទីរផែនការខេត្ត បានឲ្យដឹងថា ៖ សាលាខេត្ត មានគម្រោងសរុបចំនួន២៨គម្រោង - មន្ទីរអង្គភាពជំនាញទាំង២៥ជុំវិញខេត្ត មានគម្រោងសរុបចំនួន ២៤៩ គម្រោង ។ ក្នុងនោះគម្រោងសកម្មភាពខេត្តមិនមានថវិកាគាំទ្រ សម្រាប់ស្វែងរកការសន្យា គាំទ្រពីមន្ទីរអង្គភាព អង្គការសង្គមស៊ីវិល និងសប្បុរសជននានា មានសរុបចំនួន៤០គម្រោង ដោយក្នុងនោះមាន-ផ្នែកសេដ្ឋកិច្ចមាន២៧គម្រោង -ផ្នែកសង្គមកិច្ចមាន១១គម្រោង -ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សំនឹងការប្រែប្រួលអាកាសធាតុមាន០១គម្រោង -ផ្នែករដ្ឋបាលសន្តិសុខសណ្តាប់ ធ្លាប់សាធារណៈមាន ០១គម្រោង ។ លោក គង់ សុជាតិ បញ្ជាក់ទៀតថា ៖ គម្រោងសកម្មភាពរបស់ក្រសួងស្ថាប័ន ដែលកំពុងអនុវត្តក្នុងភូមិសាស្ត្រខេត្តក្រចេះ មានចំនួន ០២ គម្រោង ជាគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មាន ៖-គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ ប្រវែង១.៧៦១ម៉ែត្រ-គម្រោងជួសជុលផ្លូវខេត្តលេខ៣៧៧ ក្នុងស្រុកចិត្របុរី ប្រវែង៤៩.១០គ.ម ។ ឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត មានប្រសានស៍បន្ថែមក្នុងកិច្ចប្រជុំថា កម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត គឺជាឯកសារផែនការមួយដ៏មានសារសំខាន់បំផុត ដែលបានប្រមូលផ្តុំគំនិត និងធនធានទាំងឡាយ ដើម្បីរៀបចំជាគម្រោងវិនិយោគសាធារណៈជាក់ស្ដែង សម្រាប់អនុវត្តនិងការគៀងគរប្រភពទុនដទៃទៀត ជំរុញដល់ការអភិវឌ្ឍខេត្តឱ្យបានកាន់តែឆាប់រហ័ស និងទាន់ពេលវេលា សំដៅឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ ឯកឧត្តមបន្តថា ការអនុវត្តផែនការអភិវឌ្ឍខេត្តក្នុងរយៈពេល៥ឆ្នាំ អាចសម្រេចបានជោគជ័យ គឺអាស្រ័យលើការរៀបចំកសាងនិងចាត់ចែងអនុវត្តនូវកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត ប្រកបដោយភាពសុក្រឹត្យ ដោយផ្អែកលើធនធាន ឱកាស និងពេលវេលាដែលយើងមានជាក់ស្តែង។ ឯកឧត្តមក៏បានបានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះអ្នកចូលរួមទាំងអស់ ពិសេសក្រុមការងារកសាងផែនការខេត្ត ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តពុះពារក្នុងការធ្វើឲ្យ សម្រេចបាននូវកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត(២០២៤-២០២៦)ដើម្បីរួមចំណែកាត់បន្ថភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ៕ ប្រភព៖ រដ្ឋបាលខេត្តក្រចេះ
ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ