អភិបាលខេត្តកណ្ដាល អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ រស់នៅឃុំត្រើយស្លា ស្រុកស្អាង
December 22, 2023 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន ១២៤៣ប័ណ្ណ នៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា ការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ គឺដើម្បីឲ្យប្រជាពលរដ្ឋយកទៅបង្កបង្កើនផល សម្រាប់ទ្រទ្រង់ ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន។

ឯកឧត្តម អភិបាលខេត្ត បន្ដថា ការផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុនាពេលនេះ គឺជាការគិតគូរដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលតែងតែជំរុញឲ្យអាជ្ញាធរខិតខំដោះស្រាយ និងផ្ដល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឱ្យបានឆាប់រហ័ស។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិ ដែលបងប្អូនទទួលបាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាង ឲ្យទ្រព្យរបស់បងប្អូន ជាឯកសារតំណាងឲ្យសិទ្ធិ នៃកម្មសិទ្ធផ្ដាច់មុខ លើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់ អាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ និងការផ្ទេរ ទៅឲ្យកូនចៅជាដើម។

ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលទទួលបានវិញ្ញាបនបត្រអចលនវត្ថុនេះ សូមរក្សាទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ពីព្រោះវាគឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី  បញ្ចប់ជម្លោះ និងវិវាទដីធ្លី ជាពិសេសគឺការកាត់បន្ថយភាពក្រីក្រ ដែលជាគោលនយោបាយដ៏សំខាន់ របស់រាជរដ្ឋាភិបាល។

ក្រៅពីការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញដែលបានខិតខំធ្វើការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរដែនដីនគរូបយកម្ម សំណងនិងសូរិយោដីខេត្ត ត្រូវខិតខំបន្តចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័សតាមការគ្រៀងទុក ជាពិសេសរាល់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន ដល់ប្រជាពលរដ្ឋ ដាច់ខាត់មិនត្រូវទាលុយពីពួកគាត់ឡើយ ហើយអាជ្ញាធរស្រុកត្រូវចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។

សូមបញ្ជាក់ថា បើគិតមកដល់ពេលនេះ រដ្ឋបាលខេត្ត បានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុប ចំនួន ២០១លើក  ស្មើនឹង ២៨៧,៥២០ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២០២នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលត្រូវ ផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង សរុបចំនួន ១២៤៣ ប័ណ្ណ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ