ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ដល់សិស្សទទួលបានជ័​យលា​ភីនិទ្ទេសA
December 15, 2023 អ្នកទស្សនា :

ស្វាយរៀង:៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេ​ត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ដល់សិស្សទទួលបានជ័យលាភីនិទ្ទេសA ស្ថិតនៅសាលប្រជុំសាលាខេត្ត ពិធីនេះមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងក្រុមហ៊ុន  សប្បុរសជន  លោកអភិបាលក្រុង-ស្រុកទាំង៧ លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង-ស្រុកទាំង៧ លោកនាយកវិទ្យាល័យដែលសិស្សានុសិស្សទទួលបាននិទ្ទេសA ចំនួន២០ នាក់ ក្នុងនោះ (សិស្សចំណេះទូទៅ១៦នាក់ និងសិស្សបច្ចេកទេស០៤ នាក់)។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត សូមចូលរួមអបអរសាទរជាមួយមាតា​បិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំង១៦រូប ដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រ​ឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និងសិស្សានុសិស្សនិទ្ទេស A ចំនួន ៤រូប នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត។ តាមរយៈលទ្ធផលប្រឡងនៅខេត្តរបស់យើងក្នុងឆ្នាំនេះគឺទទួលបានលទ្ធផលល្អប្រសើរដោយមានអត្រាសិស្សប្រឡងជាប់សរុបប្រមាណជិត ៨០% ទទួលបាននិទ្ទេស A ចំនួន ១៦នាក់ និងជាលើកទី១​ផងដែរក្នុងឆ្នាំនេះ ដែលសិស្សមកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត ទទួលបាន និទ្ទេស A ចំនួន ៤នាក់។ 

ឯកឧត្តមបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការអរគុណ ចំពោះមាតាបិតា អាណាព្យាបាលសិ​ស្ស ដែលបានលើកទឹកចិត្ត ជំរុញ តាមដាន និងចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សា​របស់​កូនចៅរបស់ខ្លួន និងអគុណចំពោះគណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់​ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរបែបនេះ ។

ឯកឧត្តមបានផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្ត​ទុកដាក់​រៀនសូត្រឲ្យបានពូកែថែមទៀត ត្រូវធ្វើអំពើណាដែលល្អ និងមានផលប្រយោជន៍ដ​ល់សង្គ​មជាតិ  ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងចៀសវាងឲ្យបាននូវអំពើ​អបាយមុខផ្សេងៗ ជាពិសេសល្បែងស៊ីសងជាដើម ទន្ទឹមនឹងនេះ ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិ​ស្សិតល្អ និងមិត្តភក្ដិល្អ និងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជន ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន ត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរា​ចរណ៍ឲ្យ​បានខ្ជាប់ខ្ជួ​នដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង “បើធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព បើធ្វើដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ” ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ