ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយ ប្រព័ន្ធប្រកាសឱ្យដឹងមុន"១២៩៤ "ដល់ប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក
December 15, 2023 អ្នកទស្សនា :

ស្វាយរៀង: នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ម៉ែន អេង អភិបាលរងខេ​ត្តស្វាយ​រៀង  បានអញ្ជើញជាធិបតីក្នុងកម្មវិធី ផ្សព្វផ្សាយប្រព័ន្ធប្រកាសឱ្យដឹងមុន"១២៩៤ " ដល់ប្រ​ជាពលរដ្ឋស្ថិតនៅក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅក្នុងកម្មវិធី​ផ្សព្វ​ផ្សាយនេះ​ផងដែរក៏មានការអញ្ជើញ​ចូលរួមពី  លោកមន្ត្រីជំនាញទទួលប​ន្ទុកការងារគ្រោះមហន្តរាយខេត្ត លោក អភិបាលរងស្រុករមាសហែក លោកមេឃុំកំពង់ត្រាច កងកម្លាំងប្រដាប់អាវុធ និងប្រជាពល​រដ្ឋជាច្រើន​រូបទៀត។

ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត មានប្រសាសន៍ដ៏មានអត្ថន័យនៅក្នុងកិច្ចផ្សព្វផ្សាយនេះថា : ការ​ត្រៀ​ម​ទុកជាមុននៅក្នុងការការពារគ្រោះមហន្តរាយវាជារឿងសំខាន់  និងចាំបាច់ស​ម្រាប់​បងប្អូន​ប្រជាព​ល​រដ្ឋគ្រប់រូបរួមទាំងបងប្អូននៅក្នុងខេត្តក្រៅខេត្តផងដែរ។ នៅពេលណាដែល​យើ​ង​បានត្រៀម​ទុកជាមុន​នូវអ្វីដែលនឹងកើតឡើង  នោះប្រាកដណាស់ថា  នឹងបានជៀសផុតនូវគ្រោះមហន្តរាយ​ផ្សេងៗបា​ន​យ៉ា​ង​​ល្អដូច្នេះហើយក្រុមការងារបានមកបង្ហាត់បង្ហាយនៅកម្មវិធី ផ្សព្វផ្សាយប្រព័ន្ធប្រកាសឱ្យដឹងមុន"១២​៩​៤ " នៅពេលនេះ។

ឯកឧត្តម អភិបាលរងខេត្ត មានប្រសាសន៍បន្តថា: ទោះជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ (ទាំងរដូ​វប្រាំង រដូវវស្សា) យើងត្រូវការពារខ្លួន និងក្រុមគ្រួសារឱ្យបានល្អប្រសើរ​និងទទួលបាននូវសុវត្តិភាព​ខ្ពស់​ក្នុងការគេចចេញពីគ្រោះមហន្តរាយដែលបានកើតឡើងនោះ។ជាពិសេសឱពុកម្តាយ ឬអាណាព្យា​បាល​​​គ្រប់រូប  ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់  និងតាមដានរាល់ព័ត៌មានដែលបានចាក់ផ្សាយតាមទូរទស្សន៍  ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ  ដែលនិយាយពីគ្រោះមហន្តរាយដែលបានកើតឡើង​ឬមិនទាន់បានកើត​ឡើង​ដែលមានប្រភពច្បាស់លាស់ ដើម្បីងាយស្រួលនៅក្នុងការត្រៀមទុកជាមុន៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ