ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុង​ពិធីប្រកាសចូលកាន់មុខតំណែង ​អភិបាលរងស្រុក​ព្រែកប្រសព្វ
December 13, 2023 អ្នកទស្សនា :

កាលពីព្រឹកថ្ងៃអង្គារទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស្រេង សុភាព អភិបាលខេត្តស្តីទី អញ្ជើញ​ជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាល​ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ  ដោយយោងប្រកាសលេខ៥៤៩៥ប្រក  ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជ​រដ្ឋាភិបាល សម្រេចតែងតាំងលោក មួន វីវៈ ឋានន្តរស័កិ្តនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាល​រងស្រុកព្រែកប្រសព្វ។

ឯកឧត្តម ស្រេង សុភាព អភិបាលខេត្តស្តីទី បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយ​គតិ​បណ្ឌិត និងឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រ​កម្ពុជា បានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការខិតខំទប់លំនឹងសេដ្ឋកិច្ច សង្គម​មិនឱ្យដួលរលំ និងបានដាក់ចេញគោលនយោបាយ និងវិធានការស្តារសេដ្ឋកិច្ច និងជីវភាពប្រជាជន ឱ្យមានជាការវិវត្តរីកចម្រើនជាបន្តទៀត ។

ឯកឧត្តម ស្រេង សុភាព បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការស្រុក រួមមាន ៖ -ការបន្តថែរក្សា និង​ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ដោយជំរុញ និងបំផុល​ចលនា​ឱ្យមានការចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព " របស់រាជរដ្ឋា​ភិ​បា​ល ដែលមានលក្ខណសម្បត្តិ៧យ៉ាង ឱ្យកាន់តែមានប្រសិទ្ធភាព - ត្រូវពង្រឹងការគ្រប់គ្រង​សភាព​កា​រណ៍​​តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលា នូវរាល់សក​ម្ម​ភាព​ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម -ត្រូវពន្លឿនការផ្តល់អត្ត​សញ្ញា​ណ​ប័ណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព ដែលបាត់ឬខូចជូនដល់ប្រជាពលរដ្ឋ ដើម្បីបំពេញសិទ្ធិ និង​ទទួ​ល​​បានសេវាចាំបាច់នានា-ត្រូវខិតខំស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ឱ្យបានស​កម្ម​​ផុល​ផុសនៅគ្រប់មូលដ្ឋាន .

ដោយបំផុសចលនាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅតាមមូលដ្ឋាននីមួយៗ​ឱ្យចូលរួមជាមួយអាជ្ញាធរ -ត្រូវខិតខំបង្ការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់-បន្តយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរ ឱ្យបានជាប់ជាប្រចាំ សំដៅកាត់បន្ថយបន្ថែមទៀត​នូវ​គ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងធនធាននានាក្នុងសង្គម -ត្រូវសហការ​លើកកម្ពស់ការគ្រប់គ្រង ថែរក្សាការពារធនធានធម្មជាតិ ទ្រព្យសម្បត្តិសាធារណៈ ដោយខិតខំពង្រឹង​ការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងបង្កើនការផ្សព្វផ្សាយអប់រំ បំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋ-ត្រូវបន្តពង្រឹងនិងកែលម្អរ ការផ្តល់សេវារដ្ឋបាល តាមការិយាល័យច្រកចេញចូលតែមួយ ស្របតា​មរ​ចនាសម្ព័ន្ធ និងមុខងារថ្មី ដោយត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ​របស់មន្ត្រីក្នុងការ បំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋ ទទួលបានសេវារដ្ឋបាលនានា​កាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព ។

ទន្ទឹមនេះ រដ្ឋបាលស្រុកត្រូវជួយគាំទ្រ និងជំរុញដល់រដ្ឋបាលឃុំ ក្នុងការផ្តល់សេវាតាមរយៈ​យន្តកា​រច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលសេវារដ្ឋបាលពី​រដ្ឋបាលឃុំរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ