ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែន​រដ្ឋាភិបាល និងសហគមន៍នានា នៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង
December 13, 2023 អ្នកទស្សនា :

នៅព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និង​សហគមន៍នានានៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង លើកទី៧ ឆ្នាំ២០២៣ ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងថា វេទិកាពិគ្រោះយោបល់ស្ដីពីភាពជាដៃគូរ​វាង​រដ្ឋបាល​ខេត្តបាត់ដំបង និងអង្គការសង្គមស៊ីវិលនាពេលនេះ គឺស្របទៅតាមគោលការណ៍របស់​ក្រសួងមហាផ្ទៃ ដែលបានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការរៀបចំវេទិកានេះឡើង ដើម្បី​ស្ដាប់ពីបញ្ហាប្រឈមនានា សំណូមពរផ្សេង ក្នុងន័យដើម្បីជួយពង្រឹង ពង្រីក និងលើកកម្ពស់កិច្ច​សហប្រតិបត្តិការ​រវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខេត្តបាត់ដំបង ជាមួយនឹងបណ្ដាអង្គការ សមាគម សហគម ឱ្យកាន់តែប្រសើរឡើង ។

ឯកឧត្តមបានបន្តទៀតថា រដ្ឋាភិបាលកម្ពុជា បានចាត់ទុកអង្គការសង្គមស៊ីវិល ជាតួអង្គមួយដ៏សំខាន់ក្នុង​ការចូលរួមអភិវឌ្ឍប្រទេស ក្នុងនោះអង្គការសង្គមស៊ីវិលបានខិតខំជួយ​ជ្រោមជ្រែងក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ ទាំងជីវភាពរស់នៅ ការប្រកបរបរជាដើម ។

ក្នុងនោះឯកឧត្តម បានស្នើដល់អង្គការសង្គមស៊ីវិលទាំងអស់ក្នុងខេត្ត សូមឱ្យមានរបាយការណ៍អំពីសក​ម្មភាពរ​បស់អង្គភាពរបស់ខ្លួនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីឱ្យរដ្ឋបាលខេត្តបាត់ដំបង បាន​ទទួលព័ត៌​មានបន្ថែមអំពីសកម្មភាពដែលអង្គការបាននឹងកំពុងតែប្រតិបត្តិការ ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាល​ខេត្តសង្ឃឹមថា កិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិលដែលបាន​នឹងកំពុងប្រតិបត្តិការនៅក្នុងខេត្តបាត់ដំបង ត្រូវបានពង្រឹងលើកកម្ពស់បន្ថែម តាមរយៈ ការសិក្សាស្វែង​យល់ពីគ្នាទៅវិញទៅមក ការឆ្លើយតបអំពីបញ្ហាប្រឈម ក្តីកង្វល់និងតម្រូវការនានា ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ