អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណៈកម្មាធិការ​ពិគ្រោះ​យោបល់កិច្ចការ ស្ត្រី និងកុមារ  
December 14, 2023 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល​ខេត្តបាត់​ដំបង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណៈកម្មាធិការពិគ្រោះ​យោបល់​កិច្ចការ ស្ត្រី និងកុមារ (គ.ក.ស.ក)ខេត្ត នៅ ។

ឯកឧត្តម សុខ លូ មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណ្ណត្តិថ្មី ទី៧នេះ នៅតែបន្ត​ការ​យក​ចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាស្ត្រី និងកុមារ ពីព្រោះស្ត្រី គឺជាឆ្អឹងខ្នងនៃប្រទេសជាតិ ដែល​មិន​អាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិ ហើយកុមារគឺជាមូលធនមនុស្ស ដែលជាសរសរ​ទ្រូងនៃប្រទេស​ជាតិ និងជាទំពាំងស្នងឫស្សី ក្នុងការចូលរួមកសាងធនធានមនុស្ស នៅក្នុងប្រទេស​កម្ពុជា នាពេល​អនាគត ។

ឯកឧត្តម បញ្ជាក់ទៀតថា ឆ្លងតាមកិច្ចប្រជុំនេះ យើងនឹងដកស្រង់បាននូវបទពិសោធន៍ល្អៗ ចំណុច​ខ្លាំង បញ្ហាប្រឈម សំណូមពរ ដែលយើងត្រូវរួមគ្នាបន្តដោះស្រាយសកម្មភាពរបស់គណៈ​កម្មាធិការ​ពិគ្រោះ​យោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដោយផ្តោតលើការងារយេនឌ័រ ការលើកកម្ពស់សេវា​សង្គមនៅ​តាម​មូលដ្ឋាន ដូចជាការ លើកកម្ពស់សុខុមាលភាពមាតា និងទារក អាហារូបត្ថម្ភ អនាម័យ ទឹកស្អាត លើក​កម្ពស់គុណភាពមត្តេយ្យសិក្សាសហគមន៍ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ករណីជួញដូរមនុស្ស ការ​រំលោភបំពានផ្លូវភេទ ជួយដល់ស្ត្រីចាស់ជរា ស្ត្រីមេម៉ាយក្រីក្រ ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគ​អេដស៍ និងស្ត្រីសម្រាលកូន ព្រមទាំងអប់រំផ្សព្វផ្សាយអំពីច្បាប់ទាក់ទងស្ត្រី និងកុមារ ដូចជាសីលធម៌​សង្គម តម្លៃស្ត្រីខ្មែរ ការចិញ្ចឹមកូនបែបវិជ្ជមាន ការពង្រឹងភាពអង់អាចដល់ស្ត្រី កិច្ចការពារកុមារ និងការថែ​ទាំសុខភាពជាដើម ។

ឯកឧត្តម សុខ លូ បានចាត់ទុក កិច្ចប្រជុំនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការចែករំលែ​ក​ព័ត៌មាន ដែលពាក់ព័ន្ធទៅ នឹងស្ថានភាពរបស់ស្ត្រី និងកុមារ ពិភាក្សាទៅលើបញ្ហាប្រឈមកំពុ​ង​ជួប​ប្រទះដើម្បីជួយដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ធ្វើការដោះស្រាយ ព្រមទាំងការទទួលខុសត្រូវពី​អ្នក​ពាក់ព័ន្ធទាំងនោះ ក្នុងការជួយដល់ស្ត្រី និងកុមារ ដែលរងគ្រោះ និងងាយរងគ្រោះ សម្រាប់រដ្ឋបាល​ខេត្ត និងអ្នកពាក់ព័ន្ធនានា រៀបចំខ្លួនក្នុងការចូលរួមអនុវត្តនូវគោលនយោបាយជាតិ ស្តីពីការលើក​កម្ពស់​សិទ្ធិស្ត្រី និងការគាំពារ និងអភិវឌ្ឍន៍កុមារតូចផងដែរ ។

ក្រៅពីនោះ ឯកឧត្តម បានធ្វើការណែនាំ និងជំរុញបន្ថែមលើ ការចុះបញ្ជីអត្រានុកូលដ្ឋានដល់ទារក ដែល​ទើបកើតថ្មី ក្នុងរយៈពេល៣០ថ្ងៃ និងសំបុត្របញ្ជាក់កំណើតដល់កុមារ ដែលមិនបានធ្វើ​សំបុត្រ​កំណើត ជំរុញការអប់រំកុមារតូច ដែលគ្រប់អាយុចូលរៀននៅមត្តេយ្យរដ្ឋ និងមត្តេយ្យ​ស​ហគមន៍ និង​ក្ដាប់ពីស្ថានភាពកុមារតូចៗ ដែលមិនបានចូលរៀន ការកៀរគរធនធានក្នុងកា​រឧបត្ថម្ភគាំទ្រ​ដល់​មត្តេយ្យសិក្សាសហគមន៍ ដោយយកចិត្តទុកដាក់ធ្វើការអប់រំផ្សព្វផ្សាយពីកិច្ចការពារកុមារ ការទប់​ស្កា​ត់អំពើហិង្សាលើស្ត្រី និងកុមារ ផលប៉ះពាល់នៃគ្រឿងញៀន គ្រឿងស្រវឹង និងការឆ្លើយតបបា​ន​ទាន់​ពេលវេលា ការយកចិត្តទុកដាក់ និងគិតគូរអំពីផលប៉ះពាល់ដល់កុមារមកពីការធ្វើចំណាកស្រុក ដោយ​គ្មាន សុវត្ថិភាព និងការថែទាំអំពីកង្វះអាហារូបត្ថម្ភលើកុមារ និងសុខុមាលភាពមាតា និងទារក មុន ពេលសម្រាល និងក្រោយពេលសម្រាលឱ្យបានល្អប្រសើរបំផុត ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ