ឯកឧត្តម ប៉េង ពោធិ៍សា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Matthew Phillips អ្នកសម្របសម្រួលបណ្តាញចិនប្រចាំតំបន់ នៃForeign
December 13, 2023 អ្នកទស្សនា :

(ស្វាយរៀង)៖ នារសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Matthew Phillips អ្នកសម្របសម្រួលបណ្តាញចិនប្រចាំតំបន់ នៃ Foreign, Commonwealth &Development Office (ចក្រភពអង់គ្លេស) អញ្ជើញចូលរួមក្នុងជំនួបនេះមានឯកឧត្តមអភិបាលរងខេត្ត លោក Chris Williamson ប្រធានក្រុមនយោបាយ សេដ្ឋកិច្ច និងអភិវឌ្ឍ និងលោក សុធី គីរីរិទ្ធបញ្ញា មន្ត្រីផ្នែកអភិវឌ្ឍន៍ នៃស្ថានទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្រីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត  និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ធ្វើឡើងនៅសាលប្រជុំរំដួលសាលាខេត្ត។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការស្វាគមន៍ និងអរគុណជាអនេកចំពោះលោក Matthew Phillips អ្នកសម្របសម្រួលបណ្តាញចិនប្រចាំតំបន់ នៃ Foreign, Commonwealth &Development Office (ចក្រភពអង់គ្លេស) ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកទស្សនកិច្ចការងារនៅក្នុងខេត្តស្វាយរៀង ព្រមទាំងបានបញ្ជាក់ជូនអំពីស្ថានភាពភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងអប់រំជាដើម ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង ដែលជាប្រភពបង្កើតការងារធ្វើសម្រាប់ប្រជាពលរដ្ឋ និងជួយជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានជម្រាបជូនអំពីភាពអំណោយផល នៃភូមិសាស្ត្រខេត្ត និងយុទ្ធសាស្ត្រសំខាន់ៗរបស់រដ្ឋបាលខេត្តដែលបានដាក់ចេញកន្លងការក្នុងគាំទ្រ សម្របសម្រួល និងគាំពារអ្នកវិនិយោគ ឲ្យមានដំណើរការប្រកបដោយភាពសុខុដុម ដែលជាកត្តាមួយដ៏សំខាន់រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនបង្កើតក្រុមហ៊ុន រោងចក្រសហគ្រាសនៅក្នុងខេត្តស្វាយរៀង ដែលរហូតមកដល់បច្ចុប្បន្ននេះមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ ចំនួន ៩កន្លែង មានរោងចក្រ សហគ្រាសសរុប ២៧៦កន្លែង និងបានផ្ដល់ការងារធ្វើជូនប្រជាពលរដ្ឋ ប្រមាណជិត ៩ម៉ឺននាក់។

មានប្រសាសន៍ក្នុងជំនួបនេះផងដែរ លោក Matthew Phillips អ្នកសម្របសម្រួលបណ្តាញចិនប្រចាំតំបន់ នៃ Foreign, Commonwealth &Development Office (ចក្រភពអង់គ្លេស) បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ រាក់ទាក់ និងស្និទ្ធស្នាល ជាពិសេសក្នុងការចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យគណៈប្រតិភូ បានចូលជួបនិងពិភាក្សាការងារនៅថ្ងៃនេះ និងសូមកោតសរសើរចំពោះការរីកចម្រើនលើគ្រប់វិស័យដែលខេត្តស្វាយរៀងសម្រេចបាន  ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល  និងរដ្ឋបាលខេត្តស្វាយរៀង  ហើយលោកជឿជាក់ថាសារៈសំខាន់នៃជំនួបនេះនឹងធ្វើឲ្យចំណងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើន និងមានការអភិវឌ្ឍប្រកបដោយវិបុលភាពថែមទៀត៕

ប្រភព ៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ