ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ត្រៀមរៀបចំពិពរណ៍ម្ហូបអាហារ និងកម្មវិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤ នាពេលខាងមុខនេះ
December 13, 2023 អ្នកទស្សនា :

នៅរសៀលថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេ​ត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ត្រៀមរៀបចំពិពរណ៍ម្ហូបអាហារ និង​កម្មវិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤ នាពេលខាងមុខនេះ ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងថា  ពិធីបុណ្យម្ហូបអាហារប្រពៃណីនេះគឺត្រូវធ្វើយ៉ា​ង​ណា​រៀប​​ចំឲ្យបានល្អព្រោះ វាជាចំណុចទាក់ទាញមួយដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យ​ចូ​ល​មកទស្សនា បានភ្លក់នូវរសជាតិរបស់ម្ហូបអាហារក្រោមស្នាដៃរបស់អ្នកខេត្តបាត់ដំបង ព្រមទាំង​ផ្ដល់​ឱកា​​សដល់អាជីវករលក់នូវម្ហូបអាហារប្រចាំខ្លួន ដល់ភ្ញៀវជាតិ និងអន្តរជាតិបានស្គាល់ កាន់តែទូលំទូ​លាយ​បន្ថែមទៀត ។

ឯកឧត្តមបន្តមានប្រសាសន៍ថាចំពោះការរៀបចំស្តង់ម្ហូបអាហារនេះគឺត្រូវរៀបចំចាប់ចេញពីមុខសាលាខេត្តបាត់ដំបង ឆ្ពោះទៅកាន់វិមានឯករាជ្យ  ហើយការរៀបចំនេះ ធ្វើយ៉ាងណាឲ្យមានលក្ខណៈ ស្រស់​ស្អាត មានរបៀបរៀបរយ  ដើម្បីងាយស្រួលឱ្យភ្ញៀវទេសចរណ ងាយស្រួលក្នុងការដើរទស្សនា និងជាវ​ម្ហូប​អាហារនោះយកទៅពិសាផងដែរ ។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា នៅក្នុងពិធីបុណ្យម្ហូបអាហារនេះមិនមែនមានតែតាំង លក់នូ​វមុខ​ម្ហូបអាហារតែប៉ុណ្ណោះនោះទេ ក៏មានការដាក់តាំងនូវផលិតផលរបស់ខ្មែរផងដែរ​ក្រោមប្រធានបទភូ​មិ​មួ​យផ​លិតផលមួយ ហើយអនុញ្ញាតឲ្យប្រជាជននៅតាមភូមិ ឃុំ ស្រុក អាចយកស្នាដៃផលិតផល​របស់ខ្លួន មកដាក់តាំងបង្ហាញដើម្បីលើកតម្កើងខេត្តបាត់ដំបងយើងឲ្យមានមុខមាត់ បង្ហាញនូវសក្ដានុពលរបស់ខេត្តបាត់ដំបង ។

ឯកឧត្តម បានមានប្រសាសន៍លើកទឹកចិត្ត ដល់បងប្អូន ដែលរស់នៅក្នុងភូមិ ស្រុក ឃុំសង្កាត់ ក្រុង នៃខេត្ត​បាត់ដំបង  អញ្ជើញចូលរួមឲ្យបានច្រើនកោះករក្នុងការ​បង្ហាញនូវមុខម្ហូបប្រចាំតំបន់ភូមិសា​ស្ត្ររបស់​ខ្លួន ដើម្បីបង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋនៅតាម​តំបន់ផ្សេងៗនៅក្នុងខេត្តបា​ត់ដំបងក៏ដូចជា​ភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តនៅក្នុងខេត្តបាត់ដំបងបានស្គាល់រសជាតិ ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ