រដ្ឋបាលខេត្តកោះកុង​ ប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី ៦៥ ទិវាបុណ្យឯករាជ្យជាតិ ឆ្នាំ២០១៨ និងខួបលើកទី ៦៥ ថ្ងៃបង្កើតកងយុទ្ធពលខេមរៈភូមិន្ទ
November 09, 2018 អ្នកទស្សនា :

      ព្រឹក​ ថ្ងៃសុក្រ ២ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨​ លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទី បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី ៦៥ ទិវាបុណ្យឯករាជ្យជាតិ ឆ្នាំ២០១៨ និងខួបលើកទី ៦៥ ថ្ងៃបង្កើតកងយុទ្ធពលខេមរៈភូមិន្ទ។

​     ​ លោកអភិបាលស្តីទី បានថ្លែងជូនអង្គពិធីទាំងមូលអំពីព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ របស់ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ"។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គឺរំលឹកពលរដ្ឋកម្ពុជា ជាពិសេសយុវជនយុវតីជំនាន់ក្រោយអោយបានយល់ដឹងអំពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យ ជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ចដើម្បីទាមទាឯករាជ្យជាតិឲ្យរួចចាកផុតពីនឹមអាណានិគមនិយមបារាំងជោគជ័យបានទាំងស្រុង នៅថ្ងទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។

     លោកអភិបាលស្តីទី ក៏បានអំពាវនាវដល់សមាជិក សមាជិកាអង្គមិទិ្ទញ​ទាំង​អស់ក្នុងទិវាខួបលើក ទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ប្រែ​ក្លាយជាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លា ដើម្បីរក្សាបានសុខសន្តិភាព អោយបានគង់វង្ស ចូលរួម​ចំណែកកសាង អភិវឌ្ឍន៍ ប្រទេសជាតិអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែម ទៀត៕ គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ