ឯកឧត្តម សុខ លូ អញ្ជើញសំណេះសំណាលជាមួយ សិស្សានុសិស្សដែលទើបប្រឡង​មធ្យម​សិក្សាទុតិយភូមិជាប់និទេ្ទស (A) ដែលមានជីវភាពខ្វះខាត
December 07, 2023 អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាល​ខេត្តបាត់ដំ​បង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី បាន​ជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ លើកទឹកចិត្តជូនសិស្សានុសិស្ស​ដែលទើប​ប្រឡង​មធ្យមសិក្សាទុតិយភូមិជាប់និទេ្ទស (A) ដែលមានជីវភាពខ្វះខាត ចំនួន ៩នាក់ មកពី៨ភូមិ ៧ឃុំសង្កាត់ ៤ក្រុងស្រុកនៃខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ  បាននាំប្រសាសន៍កោតសរសើរចំពោះសិស្សានុសិស្ស  ទោះបីជា មានជីវភាពក្រីក្រក៏ដោយ ក៏មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ បូកផ្សំជាមួយនឹង​ការជំរុញ​បន្ថែម​ពីលោកគ្រូ អ្នកគ្រូ និងមានការលើកទឹកចិត្តពីសំណាក់ឪពុកម្តាយ  រហូតប្រឡងបាននិទ្ទេស (A)។ ឯកឧត្តម បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ ដែលមានមុំមួយ គឺផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្ស គឺធនធាន​មនុស្សដែលមានទាំងសមត្ថភាពខ្ពស់ ចំណេះដឹង ជំនាញច្បាស់លាស់ និងមានសុខភាពល្អ។ ហេតុ​ដូចនេះ សូមក្មួយៗ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកត្តញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀន​សូត្រឱ្យ​បានពូកែ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត។ 

បើតាមលោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបានបញ្ជាក់ថាក្នុងឆ្នាំ២០២៣នេះ មា​ន​បេក្ខ​ជនដាក់ពាក្យប្រឡងចំនួន ៩៣៥១នាក់ ស្រី៥១៣៧នាក់ ប្រឡងជាប់៦,១៥៣នាក់ស្រី៣​,៦៤១​នា​ក់(៦៧.១៣%)ក្នុងប្រឡងជាប់និទ្ទេសA ចំនួន៧៧នាក់ ស្រី៤៤នាក់, និទ្ទេសB ចំនួន៣៥៤នា​ក់​ស្រី២២៣នាក់,និទ្ទេសCចំនួន ១០៥៩នាក់ ស្រី៦៨០នាក់, និទ្ទេសD ចំនួន ២,០៩០នា​ក់ស្រី​១,​៣០២នាក់,និងនិទ្ទេសE ចំនួន២,៥៧៨នាក់ ស្រី១,៣៩២នាក់។

ក្នុងនោះឯកឧត្តមក៏បានឱ្យក្រុមការងារ សាខាកាកបាទក្រហមកម្ពុជា រៀបចំកសាងផ្ទះមួយខ្នង ជូនដល់​ក្រុ​មគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារនៃសិស្សនិទ្ទេសA ដែលមានជីវភាពលំបាកជាងគេ ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ