អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំ​ខែវិច្ឆិកា ឆ្នាំ២០២៣
November 21, 2023 អ្នកទស្សនា :

នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាល​ខេត្ត​បាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹក​នាំកិច្ចប្រជុំ​គណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ ។ ​ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបា​ល​សាលា​ខេត្ត លោក លោ​ក​ស្រីអភិបាលក្រុងស្រុកទាំង១៤ លោក លោកស្រីជាប្រធាន អនុប្រធាន​មន្ទីរអង្គភាព ព្រមទាំ​ងអ្នក​ពាក់​ព័ន្ធមួយចំនួនទៀត ។

ក្នុងឱកាសនោះដែរ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង បានរាយការណ៍អំពីលទ្ធផលការងារ ដែល​បាន​សម្រេចកន្លងទៅជូនដល់ថ្នាក់ដឹកនាំ និងអង្គប្រជុំទាំងមូលផងដែរ ។ ឯកឧត្តម សុខ លូ អភិបាល​ខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានមានប្រសាសន៍ថ្លែងដល់រដ្ឋ​បាល​ក្រុងស្រុក អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តនិរន្ដរភាពការងារ​នេះឱ្យ​កាន់តែល្អប្រសើរបន្ថែមទៀត ដោយមិនត្រូវដកដៃថយក្រោយឡើយ ពោលគឺត្រូវខិតខំយ៉ាងណាឱ្យបាន​នូវ​លទ្ធផលការងារកាន់តែមានការរីកចម្រើនជាលំដាប់ ។  

ឯកឧត្តម បានបន្តទៀតថា បញ្ហាគ្រឿងញៀននូវតែបញ្ហាចម្បងដែលយើងត្រូវបន្តយកចិត្តទុកដាក់ ដូច​នេះ​​ត្រូវខិតខំស្រាវជ្រាវបង្រ្កាបឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុននូវអ្នកប្រើប្រាស់ និងជួញ​ដូរ​គ្រឿង​ញៀនដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយជាពិសេសត្រូវពិនិត្យមើលកងកម្លាំងរបស់ខ្លួន ព្រោះ​​ក​ងកម្លាំងគឺជាគំរូមុនគេ ប្រសិនបើរកឃើញថាមានពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវចាត់វិធានកា​រទៅ​តាមច្បាប់វិន័យរបស់កងកម្លាំង ។

ឯកឧត្តម មានប្រសាសន៍បន្តទៀតថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំធ្វើពិធីដាល់អំបុក និងអកអំបុក នៅឯបរិវេណសួនសម្ដេចក្រឡាហោម វិមានឯករាជ្យ ដើម្បីអបអរសាទរក្នុងឱកាសពិធីព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ ដោយរដ្ឋបាលខេត្តនឹងជ្រើសរើសថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២​៣​នេះ ដូចនេះសូមមន្រ្ដីរាជការ ប្រជាពលរដ្ឋចូលរួមឱ្យបានច្រើនកុះករ ដើម្បីចូលរួមរក្សា​​អត្ត​សញ្ញា​ណពិធីដាល់អំបុក និងអកអំបុកនេះ ដល់កូនចៅជំនាន់ក្រោយបាន​ស្គាល់អំពីទំនៀមទ​ម្លាប់ដ៏ល្អ​ផូរផ​ង់​របស់យើង ។មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមបានបន្តទៀតថា រដ្ឋបាលបាត់ដំបង នឹងធ្វើការរៀបចំកា​រដា​ក់តាំងបង្ហាញម្ហូបអាហារអ្នកបាត់ដំបង រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីអបអរសាទរខេត្តបាត់ដំបងបានជាប់ជាខេត្តមានការច្នៃប្រតិដ្ឋលើផ្នែកម្ហូបអាហាររបស់អង្គការUNESCO នាពេលកន្លងទៅថ្មីៗ និងដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ​២០២៤នាពេលខាងមុ​ខដ៏ខ្លីនេះ ។

ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋនាំយកផលិលតផលម្ហូបអាហាររបស់ខ្លួនចូលរួមក្នុងការដាក់តាំង​ពិព័​រណនេះឱ្យបានច្រើនកុះករ និងកាន់តែផុសផុលថែមទៀត ដើម្បីលើកកម្ពស់ម្ហូបអា​ហារអ្នកបា​ត់​ដំប​ងឱ្យកាន់តែមានភាពល្បីល្បាញ សាកសមជាមួយនឹងខេត្តដែលទើបតែជាប់ក្នុងបញ្ជី ការច្នៃប្រ​តិដ្ឋ​លើ​ផ្នែកម្ហូបអាហាររបស់អង្គការUNESCO ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ