រដ្ឋបាលខេត្តព្រះសីហនុ ចាត់វិធានការក្តៅបង្ក្រាបការនេសាទកូនគ្រែងខុសច្បាប់នៅតំបន់កោះខ្យងស្រុកព្រៃនប់
November 08, 2018 អ្នកទស្សនា :

     នាថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អភិបាលខេត្តព្រះសីហនុ បានបញ្ជាអោយមន្ត្រីជលផល ចាត់វិធានការបន្ទាន់ក្នុងការបង្ក្រាប ទប់ស្កាត់អំពើនេសាទកូនគ្រែងខុសច្បាប់នៅតំបន់កោះខ្យងស្រុកព្រៃនប់បន្ទាប់ពីបានទទួលដំណឹងថាមានក្រុមឈ្មួញខ្លះបានដើរប្រមូលទិញកូនគ្រែងឈាមយកទៅលក់បន្ត។

​     ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៨នេះបានព្រមានថាករណីនេះត្រូវតែបង្រ្កាបអោយបានជាដាច់ខាត់។ បន្ទាប់ពីបាទទួលការណែនាំពីអភិបាលខេត្តភ្លាបៗក្រុមមន្ត្រីជំនាញបានចុះបង្ក្រាបបានទាំងស្រុងនិងណែនាំអ្នកនេសាទនិងអ្នកទទួលទិញអោយបញ្ឈប់សកម្មភាពល្មើសច្បាប់នេះតទៅទៀត។ បើមិនស្តាប់តាមការណែនាំនេះទេនឹងចាត់វិធានការផ្លូវច្បាប់ជាធរមាន។

​      លោក ឯម ភា នាយសង្កាត់រដ្ឋបាលជលផលព្រៃនប់ បញ្ជាក់ថាពិតជាមានប្រជានេសាទលួចអូសកូនគ្រែងឈាមនិងមានឈ្មួញចាំប្រមូលទិញយកទៅលក់បន្តប្រាកដមែន។ តែមិនមានចំនួនច្រើនរាប់តោនក្នុងមួយថ្ងៃដូចការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានខ្លះនោះទេ។ លោក បញ្ជាក់ថា គំនរកូនគ្រែងដែលគេអូសបាននោះតាមពិតទៅពី៨០%ទៅ៩០%គឺជាសំបកកូនក្រែងទេ។ ដោយឡែកកូនគ្រែងពិតប្រាកដដែលគេរែងយកសំរាប់លក់គឺមានប្រមាណជា១០%ប៉ុណ្ណោះ។ លោក បន្តថា នៅភូមិកោះខ្យងនេះភាគច្រើនជាអ្នកនេសាទ។ក្នុងអំពើទិញលក់កូនគ្រែងឈាមនេះមានឈ្មួញចំនួន០៣នាក់ អ្នកទាំងនោះសុទ្ធតែមានទីតាំងចិញ្ចឹមគ្រែងនៅកោះខ្យងនេះដែរ។ ទីតាំងទី១. ឈ្មោះ ផេង នី ភេទស្រី ឈ្មោះ សាង ភេទស្រី លេចធ្លោរខ្លាំងជាងគេ, ២.លោក លីម លីវ, ៣.ចេង ចាន់ថន ភេទប្រុស មេឈ្មួញធំទាំងនេះមានដាក់កូនកញ្រ្ចែងអោយជួយប្រមូលទិញពីប្រជានេសាទក្រោមលែសយកមកចិញ្ចឹមក្នុងទីតាំងរបស់ខ្លួនតែឆ្លៀតលក់ចេញទៅក្រៅ(វៀតណាម)បន្តគ្រាដែរកូនគ្រែងឈាមតូចៗមានតំលៃខ្ពស់ បន្ទាប់ពីប្រមូលទិញបានហើយ។ នៅថ្ងៃទី៧វិច្ឆិកា២០១៨នេះ ក្រុមមន្ត្រីជំនាញដឹកនាំដោយលោក ឯម ភា នាយសង្កាត់ជលផល ព្រៃនប់ បានបង្ក្រាបនិងដកហូតបានកូនគ្រែងប្រមាណ៣០០គក យកទៅប្រលែងក្នុងសមុទ្រវិញនិងសម្ភារៈនេសាទល្មើសមួយចំនួន។

​      សូមបញ្ជាក់ថា៖ភូមិកោះខ្យងគឺជាភូមិមួយដែលមានភូមិសាស្ត្រជាប់មាត់សមុទ្រស្ថិតក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ដែលសំបូរទៅដោយព្រៃកោងកាងនិងមច្ឆាសមុទ្រជាច្រើនប្រភេទជាពិសេសគ្រែងឈាម ងាវភក់ ង៉ាង(គ្រែងមមីស)។ប្រជាជននៅភូមិកោះខ្យងភាគច្រើនជាប្រកបរបរនេសាទ។ នៅរដូវអស់ទឹកភ្លៀងកូនគ្រែងចាប់ផ្តើមកើតច្រើន។ហេតុនេះក្រុមប្រជានេសាទក៏ចាប់ផ្តើមធ្វើសកម្មភាពអូសរែងកូនក្រែងឈាមលក់ដោយមានឈ្មួញរងចាំទទួលទិញយកទៅលក់បន្ត៕ រតនា ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ