អភិបាលខេត្តស្វាយរៀង អញ្ជើ​ញជា​អធិបតី ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី​ការអនុវត្តនិតិវិធីចុះបញ្ជីដីធ្លី​ មាន​លក្ខណៈជាប្រព័ន្ធក្នុងខេត្តស្វាយរៀង 
November 21, 2023 អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាល​ខេត្ត​ស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តនិង ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិ​ការ​​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើ​ញជា​អធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី​ការអនុវត្តនិតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តស្វាយរៀង  ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សួន សុផា អគ្គនាយក នៃអគ្គនាយដ្ឋានសុរិយោដី និង​ភូមិសាស្រ្ត  និង ប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកប្រធានមន្ទីរ អនុប្រធាន​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត លោកអភិបាលរងក្រុង ស្រុក  លោក​ប្រធាន​ភូមិបាលក្រុង-ស្រុក ទាំង៨  លោក លោកស្រីមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្ត មអភិបាលរងខេត្តមានប្រសាសន៍ថា  អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានបេសកម្មចំបងចំនួន២គឺ៖

១. ថែរក្សា និងបំប៉នសុខសន្តិភាពដែលសម្រេចបានមកដោយលំបាកមិនអាចកាត់ថ្លៃបាននិងបន្តពូនជ្រុំដំណើរការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាមូលដ្ឋាន

២.កសាងនិងពង្រឹងមូលដ្ឋានគ្រឹះសំរាប់ជម្រុញស ន្ទុះ នៃការអភិវឌ្ឍប្រទេសជាតិដោយឆ្លងកាត់ការប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកំរិកខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តមបន្តថា  ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ជាបញ្ហាអត្ថិភាពសំខាន់ដែលតម្រូវឲ្យមន្ទីររៀបចំដែនដី ខិតខំពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋរួមទាំងក្បាលដីរដ្ឋទាំងអស់ឲ្យរួចរាល់ ១០០% ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដែលធានាបាននូវសុវត្ថិភាពដីធ្លីជូនប្រជាពលរដ្ឋ និងកាត់បន្ថយវិវាទដីធ្លីមកនៅត្រឹមកំរិតអប្បរមា និងជំរុញការផ្តល់សេវាផ្សេងៗពាក់ព័ន្ធ និងវិស័យដីធ្លីឲ្យបានលឿន និងឆាប់រហ័ស។

ក្នុងឱកាសនោះឯកឧត្តមឯកឧត្ដមគណៈអធិបតី ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់មានមន្រ្តីក្របខ័ណ្ឌ មន្រ្តី​កិច្ចសន្យា និងមន្រ្តីស្ម័គ្រចិត្តដែលមានវត្តមាននៅទីនេះត្រូវយកចិត្តទុកដាក់អនុវត្តនីតិវិធីចុះប ញ្ជីដី​ធ្លីមានលក្ខណៈជាប្រព័ន្ធ និងអនុវត្តដូចខាងក្រោម៖

១.យកចិត្តទុកដាក់តាមដានរាល់ការណែនាំរបស់គ្រូឧទ្ទេសដើម្បីយកចំណេះជំនាញទៅអនុវត្តឲ្យមានប្រសិទ្ធភាព។

២.ក្រុមការងារចុះបញ្ជីទាំងអស់ក្រោយទទួលបានការបណ្តុះបណ្តាលត្រូវខិតខំពង្រឹងពន្លឿនការចុះបញ្ជីដីជូនប្រជាពលរដ្ឋអោយបានលឿនរហ័ស និងទាន់ចិត្ត។

៣.មន្ទីររៀបចំដែនដីការិភូមិបាលក្រុង/ស្រុក   អាជ្ញាធរដែនដី ឃុំ ស្រុក ត្រូវផ្សព្វផ្សាយការងារ យុទ្ធនាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ដើម្បីអោយពួកគាតយល់ដឹងអំពី សារៈសំខាន់នៃការចុះបញ្ជីដីធ្លី៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ