ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការ​ណ៍ណែនាំ​ពាក់ព័ន្ធនានា និងស្ដាប់របាយការណ៍ ស្ដីពីវឌ្ឍនភាពការងាតប្រយុទ្ធប្រឆាំងគ្រឿងញៀន
November 21, 2023 អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាល ខេត្ត ស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត និងឯកឧត្ដម ឧត្ដមសេនីយ៍ឯក ថោង សុគន្ធា អគ្គ លេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ច ប្រជុំ ផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្ដាប់របាយការណ៍ស្ដីពីវឌ្ឍនភាពការងាតប្រយុទ្ធ ប្រឆាំងគ្រឿងញៀន នៅខេត្តស្វាយរៀង ។

កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមឧត្ដមសេនីយ៍ឯក លឹម តុងហួត ប្រធាន នាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ លោកឧត្ដមសេនីយ៍អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោក លោកស្រីប្រតិភូ អគ្គលេខាធិការ អ.ជ.ប.គ.ញ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលរងក្រុង ស្រុកទាំង៨ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន លោកអធិការ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៨ និងលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត។

មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមឯកឧត្ដមអភិបាលខេត្ត ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ស្វាយរៀង បានលើកឡើងពីសភាពការណ៍គ្រឿងញៀនទាំងក្នុងតំបន់ និងសកលលោកដែលក្រុម ឧក្រិដ្ឋជនមានអង្គការចាត់តាំងច្បាស់លាស់ និងប្រទាក់ក្រឡាគ្នាកែច្នៃថ្នាំញៀនជាផលិតផលជា រូបផ្សេងៗទាក់ទាញមនុស្សទូទៅចាប់អារម្មណ៍ប្រើប្រាស់តាមតម្រូវការទីផ្សារគ្រឿងញៀនរបស់ពួកគេ ហើយក្នុងនោះភូមិសាស្ត្រខេត្តស្វាយរៀងឈ្មួញបានប្រើល្បិចលួចយកធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀនខុសច្បាប់និងធ្វើសកម្មភាពលបលួចនាំគ្រឿងញៀនពីរាជធានីខេត្តនានាឆ្លងកាត់ខេត្តស្វាយរៀង រួចបន្តឆ្លងដែនចូលទៅប្រទេសជិតខាង និងមួយចំនួនជួញដូរចែកចាយ ប្រើប្រាស់នៅតាមមូលដ្ឋាន មួយចំនួនក្នុងខេត្ត។ជាការឆ្លើយតបអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់ថ្នាក់បានបន្តយកចិត្តទុក ដាក់ម្ចាស់ការ ស្មារតីអនុវត្តនូវវិធានការទាំង៥ បានយ៉ាងខ្ជាប់ខ្ជួន និងលិខិតបទដ្ឋាននានាដែលមានជាធរមាន ជាមួយនេះខេត្តបានដាក់ចេញនូវទិសដៅការងារ៧ចំណុច ដើម្បីប្រសិទ្ធភាពការងារត្រួតពិនិត្យគ្រឿងញៀន។

ក្នុងឱកាសនោះដែរ ឯកឧត្ដមឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង បានសាទរនូវកិច្ចខិត ខំប្រឹងប្រែងប្រើប្រាស់គ្រប់លទ្ធភាពនឹងមធ្យោបាយទាំងអស់ដែលមានចូលរួមអនុវត្តនូវបទបញ្ជានិងសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាលនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសសេចក្តីណែនាំលេខ០០២ ស.ណ.ន ស្តីពីគោលការណ៍ណែនាំចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅ គោរពអនុវត្តនូវឆន្ទៈមុតស្រួចរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍន៍សង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពីកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ