គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ១០ខែ ឆ្នាំ២០១៨
November 08, 2018 អ្នកទស្សនា :

      នាថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ១០ឆ្នាំ២០១៨ របស់ខ្លួន ក្រោមអធិបតីភាព លោក ស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ។

​     លោក ស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងក្នុងកិច្ចប្រជុំបូកសរុបការងាររយៈពេល​ ១០ខែនាព្រឹកថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៨ គណៈកម្មការធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ បានតាមដាន ត្រួតពិនិត្យរាល់សកម្មភាពជួញដូរមនុស្ស និងការ រំលោភបំពាន ការបៀតបៀនកេរ្តិ៍ ខ្មាស សេវាកម្មបំរើផ្លូវភេទ និងបានបង្ការទប់ស្កាត់ ផ្សព្វផ្សាយការបង្ក្រាបការជួញដូរមនុស្ស និងផ្តល់ការអប់រំដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ និងចុះបង្ក្រាបមុខសញ្ញានៅតាមគោលដៅ ដោយសហការតាមដានផ្ទះម៉ាហ្សា កោសជប់ ខារ៉ាអូខេ ក្នុងក្រុងព្រះសីហនុ សហការជាមួយអង្គការដៃគូរ តាមដានសកម្មភាពជនបរទេសដែលរស់នៅ និងប្រកបអាជីវកម្មក្នុងខេត្តព្រះសីហនុ យ៉ាងយកចិត្តទុកដាក់។ រយៈកាលនេះក្រុមការងារបានផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពបានចំនួន ៥៥ លើក មនុស្សចូលរួម ៣,៥៩១ នាក់ ជួយសង្គ្រោះជនរងគ្រោះបានចំនួន ២១លើក ជនរងគ្រោះ ៤២នាក់ ជនជាតិចិន ២៤នាក់ ៣នាក់ អនីតិជន។ បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ ២១ករណី ៣១មុខសញ្ញា ជនជាតិចិន ១៣មុខសញ្ញា។ លោកស្រីបានបន្តថា ទោះយ៉ាងណា ក៍នៅមានចំណុចប្រឈម នៅតាមមូលដ្ឋានមួយចំនួនផងដែរ។តែយ៉ាងណាជាទិសដៅក្រុមការងារនៅតែប្តេជ្ញាចិត្តក្នុងការអនុវត្តស្រាវជ្រាវមុខសញ្ញាជនសង្ស័យតាមសណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ ក្លឹបកំសាន្ដរាត្រី កាស៊ីណូ រៀបចំបណ្តាញស៊ើបការណ៍នៅតាមឆ្នេរ បន្តគ្រប់គ្រងមុខសញ្ញាប្រកបអាជីវកម្មផ្លូវភេទ និងការជួញដូរមនុស្សទាំងក្នុងស្រុក និងឆ្លងដែនទៅក្រៅប្រទេស។ បង្កើនការងារបម្រើភារកិច្ចបង្ការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងការពារអនីតិជនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ