រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាថ្ងៃបុណ្យឯករាជ្យជាតិ និងទិវាកំណើតកង​យោពលខេមរ​ភូមិន្ទ
November 08, 2018 អ្នកទស្សនា :

      នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រារព្ធខួបលើកទី៦៥ នៃទិវាបុណ្យឯករាជជាតិ ៩ វិឆ្ឆិកា ១៩៥៣- ៩ វិឆ្ឆិកា ២០១៨ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលបាន​តស៊ូរំដោះទឹកដីចេញ​ផុត​ពីនឹមត្រួតត្រាអាណានិគមនិយមបារាំង។ ទិវានេះបានប្រារព្ធក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទ​ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស សរុបចំនួន ៧៥៣អង្គ/នាក់។

    ឯកឧត្តមអភិបាលខេត្ត បានអានសន្ទរកថាស្តីពីប្រវត្តិសង្ខេបព្រះរាជបូជនីកិច្ច ទាមទារឯករាជ្យ​នៅ​កម្ពុជា ដែលមានខ្លឹមសារថា៖ ខួបលើកទី៦៥ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០១៨នេះ ដើម្បីរំលឹក​នូវព្រះ​រាជបេសកកម្ម នៃការដឹកនាំ របស់សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះរាជបិតា​ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់​ព្រះកាយ​ពល និងព្រះបញ្ញាញាណយ៉ាងខ្លាំងខ្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយ​កិច្ចដើម្បី​ទាមទា ឯករាជ្យជាតិអោយប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាសឯក​រាជ្យជាតិ នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ វីរៈភាពដ៏អង់អាចក្លាហាននេះគឺជាគំរូដ៏ល្អដល់កូនខ្មែរ ជំនាន់​ក្រោយ ក្នុងការកសាងការពារបូរណភាព និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំ​ជានិច្ច​មិនអាចបំភ្លេចបាននូវគុណូបការៈ ដ៏ថ្លៃថ្លារបស់វីរៈយុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋយើងនៅ​គ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្ម អាយុជីវិត យ៉ាងអង់អាចក្លាហានបំផុត ដើម្បីសង្គ្រោះជាតិ មាតុភូមិពីរបបប្រល័យពូជសាសន៍ពីភ្នក់ភ្លើងសង្គ្រាមគ្រោះកាច​ចង្រៃផ្សេងៗ​ព្រម​ទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការការពារទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព និងវិបុល​ភាព​ជាតិ​នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមក៏បានអំពាវនាវដល់សមាជិក សមាជិកាអង្គមិទិ្ទញ​ទាំង​អស់ក្នុងទិវាខួបលើក ទី៦៥នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ប្រែ​ក្លាយជាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លា ដើម្បីរក្សាបានសុខសន្តិភាពអោយបានគង់វង្ស ចូលរួម​ចំណែកកសាង អភិវឌ្ឍន៍ ប្រទេសជាតិអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ៕សិដ្ឋ ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ