រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិ អំណាចរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត
November 18, 2023 អ្នកទស្សនា :

នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិ អំណាចរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត ជូនដល់សាស្ត្រាចារ្យ និងនិស្សិត នៃវិទ្យាស្ថានពហុបច្ចកទេសខេត្តកោះកុង ក្រោមអធិបតីភាព លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ ក្នុងនាមលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត លោកស្រីពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាច របស់ការិយាល័យប្រជាពលរដ្ឋខេត្ត ជូនដល់ លោកគ្រូ-អ្នកគ្រូបច្ចេកទេស និងបងប្អូននិស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង។ ជួសមុខឱ្យរដ្ឋបាលខេត្ត លោកស្រីអភិបាលរងខេត្ត សូមសំដែងនូវសេចក្តីរីករាយក្រៃលែង និងអរគុណចំពោះលោកប្រធាន អនុប្រធាន និងមន្ត្រីបុគ្គលិកនៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ដែលបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយដ៏ មានសារៈសំខាន់នេះ។

ជាមួយគ្នានេះ លោកស្រីអភិបាលរងខេត្ត បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំនៃវិទ្យាស្ថានបច្ចេកទេសខេត្តកោះកុង ដែលបានសហការ យ៉ាងជិតស្និទ្ធ ជាមួយការិយាល័យប្រជាពលរដ្ឋខេត្តក្នុងការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ។ ឆ្លៀតឱកាសនេះ លោកស្រី  សូមជម្រាបជូនថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការពង្រឹងតួនាទី ភារកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ លើការទទួលសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវា សាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាទីបញ្ចប់ លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង សូមប្រសិទ្ធពរជ័យជូន គណៈអធិបតី និងសមាជិក សមាជិកា ទាំងអស់ សូមទទួលបន សេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច និងសូមឲ្យដំណើរការនៃកិច្ចប្រជុំផ្សព្វផ្សាយនេះ ប្រព្រឹត្ត ទៅឱ្យរលូន ស្របតាមកម្មវិធីដែលបានគ្រោងទុក និងសូមប្រកាសបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាច របស់ ការិយាល័យប្រជាពលរដ្ឋខេត្ត ជូនដល់ លោកគ្រូ អ្នកគ្រូបច្ចេកទេស និងបងប្អូននិស្សិតមួយចំនួន នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ចាប់ពីពេលនេះតទៅ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ