រដ្ឋបាលខេត្តតាកែវ រៀបចំពិធីបើកព្រះនេត្រ លោកតាកែវ លោកយាយកែវ ដើម្បីសុំសេចក្ដីសុខសប្បាយ និងពរជ័យ សម្រាប់ប្រជាពលរដ្ឋទូទាំងខេត្ត
November 16, 2023 អ្នកទស្សនា :

ខេត្តតាកែវ ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ស្រី ប៉ុណ្ណាដាវី ព្រមជាមួយ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញប្រារព្ធពិធីបើកព្រះនេត្រ លោកតាកែវ លោកយាយកែវ នៅរូបសំណាក់ ស្ថិតនៅខាងលិចផ្សារធំតាកែវ ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ពិធីនេះក៏មានការនិមន្តដោយ ព្រះមហាវីរៈវង្សាចារ្យ ជ្រិន សិទ្ធ ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត និងជាចៅអធិការវត្តលឹមពូលសាមគ្យារាម ព្រមទាំងគណម្ចាស់គ្រប់អង្គ ពុទ្ធបរិស័ទ្ធ និងប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុ ស័ក្តិ សិទ្ធិក្នុងលោក សូមឱ្យបារមីដ៏ស័ក្តសិទ្ធិ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តតាកែវ ដែលមានលោកតាកែវ យាយកែវ សូមតាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ សំខាន់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ក្នុងការដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋាន ទទួលបានជោគជ័យនៅឆ្នាំថ្មី ព្រមទាំងប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុង ក្រុង ស្រុក ខេត្តតាកែវទាំងអស់ សូមមានសុខភាពល្អដើម្បីបន្តអភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក ខេត្ត ឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ