រដ្ឋបាលខេត្តកែប ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា
November 08, 2018 អ្នកទស្សនា :

     ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្សទូទាំងខេត្តកែប នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បានរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យ ជាតិ៩វិច្ឆិកា នៅឧទ្យាន សម្តេច​តេជោ ហ៊ុន សែន វិមានឯករាជ្យខេត្តកែប។ ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈ​អភិ​បាល​ខេត្តកែប បានថ្លែងថា ការប្រារព្ធពិធីនេះ ដើម្បីសំដែងនូវមនោសញ្ចេតនាសោមនស្សរីករាយ អបអរសារទរនៃការគោរពដឹងគុណនូវទិវាប្រវត្តិសាស្ត្រ ដែលកម្លាំងសាមគ្គី ជាតិទាំងមូលដណ្តើម​បាន​ទាំងស្រុងមកវិញ នូវឯករាជ្យជាតិជូនជាតិមាតុភូមិ ពីអាណានិគមនិយមបារាំង នាថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ច ដ៍ថ្លៃថ្លាឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។ ដោយឡែកលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប ក៏បានដឹកនាំកងកំលាំងនគរបាលខេត្ត ក្រុង ស្រុកចំនួន១០០នាក់ ដើម្បីចូលរួម និងចាត់តាំង បែងចែកកំលាំងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ពិធីខាងទទួលបានជោគជ័យផងដែរ៕សិដ្ឋ ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ