ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គីប្រគេនព្រះសង្ឃគង់ចាំវស្សា នៅវត្តជោតិញ្ញារាម ហៅវត្តគីឡូ៨ 
November 13, 2023 អ្នកទស្សនា :

ស្ទឹងត្រែង៖ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត តំណាងរាស្រ្ត មណ្ឌលខេត្តស្ទឹងត្រែង និងជាប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា និងលោកជំទាវ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តនៃគណ: អភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ដោយមានត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យវេរប្រគេនព្រះសង្ឃគង់ ចាំវស្សាអស់កាលត្រីមាស តាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តជោតិញ្ញារាម ហៅវត្តគីឡូ៨ ស្ថិតនៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

គួរបញ្ជាក់ថា បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនទានតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំ ងអស់ចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃ១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូ វបានខកខាន ឡើយ។ ហើយបើទីអារាមណាមិនមានកឋិនទានណាមួយហែរចូលទេ ទីអារាមនោះក៏ត្រូវតែរៀប ចំជាកឋិនទានចំណុះជើងវត្តដែរ  ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ