ឯកឧត្តម អ៊ូច ភា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ ព្រះរាជពិធីបុណ្យអុំទូក នៅរមណីដ្ឋានទន្លេបាទី
November 14, 2023 អ្នកទស្សនា :

តាកែវ ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំមួយស្តីពីការត្រៀមរៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរមណីដ្ឋានទន្លេបាទី ស្ថិតក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អភិបាល អភិបាលរងក្រុង-ស្រុកទាំង១០ និងមន្រ្ទីជំនាញពាក់ព័ន្ធចូលរួមជាច្រើននាក់ផងដែរ។

នាឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ដោយធ្វើការណែនាំបន្ថែមទៀត ទៅដល់អស់លោកលោកស្រី និងអ្នកពាក់ព័ន្ធនៅក្នុងគណៈកម្មការ និងអនុគណៈកម្មការខេត្តរៀបចំ ព្រះរាជពិធីបុណ្យអុំទូកនេះ សូមចូលរួមសហការគ្នាឱ្យបានល្អ ធ្វើយ៉ាងណាឱ្យដំណើរការ នៃការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ នៅរមណីដ្ឋានទន្លេបាទី រយៈពេល ២ថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន ពិសេសសូមអាជ្ញាធរក្រុង-ស្រុក ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាល និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ត្រូវតែពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់ឱ្យបានល្អរឹងមាំ ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលពួកគាត់អញ្ជើញមកទស្សនាពិធីបុណ្យអុំទូកនេះ ពិសេសក៏ត្រូវតែត្រៀមក្រុមគ្រូពេទ្យប្រចាំការ ចៀសវាងមានបញ្ហាណាមួយកើតឡើងដែលទាមទារឱ្យជួយអន្តរាគមន៍បានទាន់ពេលវេលាផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ