ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៥៤
November 14, 2023 អ្នកទស្សនា :

ខេត្តកណ្តាល ៖ ក្រុមប្រឹក្សាខេត្តកណ្តាល នៅថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៥៤ អាណត្តិទី៣ នៅសាលាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូ សាខន បានណែនាំដល់មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ច ត្រូវរំលេចនូវរាល់ស្នាដៃ ការងារដែលខ្លួនដែលបានបំពេញ ចូលទៅក្នុងរបាយការណ៍ដែលបញ្ចូនមករដ្ឋបាលខេត្ត ឱ្យបានត្រឹមត្រូវច្បាស់លាស់ ក្នុងករណីដែលលទ្ធផលការងាររបស់ខ្លួនមានការធ្លាក់ចុះ ឬជួបបញ្ហាប្រឈមណាមួយ ត្រូវលើកឡើងក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីរួមគ្នាពិភាក្សាគ្នាដោះស្រាយ និងផ្តល់យោបល់ ធ្វើយ៉ាងណាជួយជំរុញឱ្យការងារស្នូលតាមបណ្ដាមន្ទីរ-អង្គភាពក្នុងខេត្តកាន់តែល្អប្រសើឡើងថែមទៀត។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ក្រោយពីការបង្កើតនូវរាជរដ្ឋាភិបាល នីតិកាលទី៧ កំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ នៅតែជាអាតិភាព ក្នុងការបង្កើតប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លុះបញ្ចាំងនូវគោលការណ៍ជាគន្លឹះនានា នៃអភិបាលកិច្ចល្អ​ រួមមាន គណនេយ្យភាព នីតិរដ្ឋ តម្លាភាព អាចឆ្លើយតបបានចំពោះបញ្ហាប្រឈមនានានៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង-ស្រុក គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយរាល់បញ្ហាដែលបានកើតឡើង ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងាររបស់ខ្លួន ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តកណ្ដាល បានធ្វើការពិនិត្យ ពិភាក្សា អនុម័ត និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា សរុបមានចំនួន ៩របៀបវារៈ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ