អភិបាល​ខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីសន្និបាតវាងសមាគមមិត្តភាពកម្ពុជា-វៀតណាម និងសមាគម​មិត្តភាពវៀតណាម-កម្ពុជា
November 13, 2023 អ្នកទស្សនា :

នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ  ឯកឧត្តម  ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាល​ខេត្តស្វាយរៀង  អញ្ជើញចូលរួមក្នុងពិធីសន្និបាតវាងសមាគមមិត្តភាពកម្ពុជា-វៀតណាម និងសមាគម​មិត្តភាពវៀតណាម-កម្ពុជា ដែលរៀបចំនៅខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និងលោកជំទាវ ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ។

ពិធីសន្និបាតនេះមានការអញ្ជើញចូលរួមពីថ្នាក់នាំសមាគមមិត្តភាពកម្ពុជា-វៀតណាម និងសមាគម​មិត្តភាពវៀតណាម-កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនៃបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលរៀប​ចំឡើងដោយផ្តោតជាសំខាន់លើការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យការទូតប្រជាជន និង​ប្រជាជន សមាគមមិត្តភាពនៃប្រទេសទាំងពីរ តាមរយៈការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅ​វិញ​ទៅមក ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង​ប្រជាជន​និងប្រជាជន រដ្ឋាភិបាល និងរដ្ឋាភិបាល កសាងមូលដ្ឋានគ្រឹះមិត្តភាពដ៏រឹងមាំមួយ​សម្រាប់​ការថែរក្សា ការការពារ លើកកម្ពស់ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី និង​​កិច្ចសហប្រតិបត្តិការរយៈពេលវែងដ៏ទូលំទូលាយ និងនិរន្តរភាពរវាងប្រទេសទាំងពីរ។

ថ្លែងនៅក្នុង ឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ ទំនាក់ទំនងការទូត​ទ្វេភា​គីម​កដល់ពេលនេះមានរយៈពេល៥៦ឆ្នាំ ដែលបានបង្កើតឡើង ដោយគោរពស្រឡាញ់គ្នាជាបងប្អូន និងបានរីកចម្រើនយ៉ាងខ្លាំង ជាពិសេស នៅក្នុងដំណាក់កាលថ្មីដែលប្រទេសជាតិមានសន្តិភាព ស្ថិរ​ភាព និងការអភិវឌ្ឍបានស្តែងចេញជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ ការពារជាតិ រហូត​ដល់​វិស័​យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ និងវិទ្យាសាស្ត្រ។ ជាពិសេស ការពង្រឹង​នូវចំណងមិត្តភាព,ការទូប្រជាជន, កិច្ចសហប្រត្តិការព្រំដននៃប្រទេសទាំងពី ដើម្បីរក្សាបានព្រំដែន​សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

លោកជំទាវ ង្វៀង ធីថាញ់ បានលើកឡើងថា ៖ បន្ទាប់ពីសមាគមមិត្តភាពវៀតណាម កម្ពុជា បានចុះ​ហត្ថ​លេ​ខា​លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីសកម្មភាពសម្របសម្រួលរវាងសមាគមទាំងពីរ ដំណាក់កាលឆ្នាំ ២០២២-២០២៧ បានបង្ហាញថា ប្រទសទាំងពីរបានយកចិត្តទុក្ខដាក់លើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើសកម្មភាពមិត្តភាពរវាងប្រជាជន និងប្រជាជនរវាងខេត្តជាប់ព្រំដែន និងការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងក្លឹបធុរកិច្ចនៃសមាគមទាំងពីរ។

សកម្មភាពទាំងនេះបានបង្ហាញអំពីការពង្រឹងនូវចំណងនៃទំនុកចិត្ត និងការយោ​គយល់គ្នា​ទៅវិ​ញទៅ​មក ដោយបានជំរុញការកែលម្អបន្ថែមទៀតនូវគុណភាព និងប្រសិទ្ធភាពនៃការសម្របសម្រួល​រវាង​សមាគមទាំងពីរ និងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងប្រពៃណីនៃសាមគ្គីភាព និងមិត្តភា​ព ​និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ 

មានប្រសាសន៍ក្នុងបទអន្តរាគមន៍ នាឱកាសនោះផងដែរ ឯកឧត្តម  ប៉េង ពោធិ៍សា អភិបាល នៃគណៈ​អភិបាល​ខេត្តស្វាយរៀង បានសម្ដែងនូវការគាំទ្រចំពោះការរៀបចំសន្និបាតដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងបានគូសរំលេចពីសកម្មភាព និងលទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការដែលបណ្ដា​ខេត្ត​ជាប់​ព្រំដែន ជាពិសេសខេត្តស្វាយរៀង-ឡុងអាន-តៃនិញ រួមគ្នាសម្រេចបានកន្លងមក ដោយបានផ្ដល់​ផល​​ប្រយោជន៍ទៅវិញទៅមកដល់ការរីកចម្រើនផ្នែកសង្គម សេដ្ឋកិច្ច នាំមកនូវការអភិវឌ្ឍ ប្រកបដោយ​សន្តិ​សុខសុវត្ថិភាពល្អប្រសើរនៅតាមតំបន់ព្រំដែន ដែលបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាភិបាល​ប្រទេសទាំងពីរកម្ពុជា-វៀតណាម ក្នុងការបន្តពូនជ្រំនូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ លើគ្រប់វិស័យ រឹងមាំ គង់វង្ស យូរអង្វែង ។ ជាមួយនេះឯកឧត្ដមអភិបាលខេត្ត ក៏បាន​ថ្លែងនូវការអរគុណចំពោះបណ្ដាអង្គភាពពាក់ព័ន្ធ ក៏ដូចជាសមាគមមិត្តភាព នៃប្រទេសទាំងពីរ ដែលជា តួអង្គដ៏មានសារៈសំខាន់ក្នុងការធ្វើឲ្យការអនុវត្តលើគ្រប់យន្តការ នៃកិច្ច សហប្រតិបត្តិការនា​ពេលកន្លង​មក ទទួលបានលទ្ធផលដ៏វិជ្ជមាន ។

សូមបញ្ជាក់បន្ថែមថា នៅក្នុងអំឡុងពេលនៃការចូលរួមសន្និបាតវាងសមាគមមិត្តភាពកម្ពុជា-វៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា រយៈពេលពីរថ្ងៃ គឺថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានអញ្ជើញទៅទស្សនកិច្ចរោងចក្រផលិត​ស្ករអំពៅរបស់ក្រុមហ៊ុ​​នថាញ់ថាញ់​កុង និងអញ្ជើញសួរសុខទុក្ខឯកឧត្ដម ផាម វ៉ាន់តឹន អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ