ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញចូលរួមចុះពិនិត្យស្ថានភាពដំណាំស្រូវរបស់ប្រជាកសិករ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកគិរីវង់
November 12, 2023 អ្នកទស្សនា :

តាកែវ ៖ នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំក្រសួង មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងចំណុះរដ្ឋបាលខេត្ត បានចុះពិនិត្យផ្ទាល់ស្ថានភាពដំណាំស្រូវ របស់ប្រជាកសិករ ដែលកំពុងរងការជន់លិចដោយសារជំនន់ទឹកភ្លៀង ចំនួន ៣៩៥ហិកតា ស្ថិតនៅភូមិសាស្រ្ត ឃុំគោកព្រេច និងឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ពិសេសកម្លាំងដែលកំពុងតែឈរជើង ហើយត្រៀមចុះជួយប្រជាកសិករ ក្នុងការច្រូតកាត់ស្រូវ ដែលរងការគំរាមពីជំនន់ទឹកភ្លៀងនៅតំបន់នេះ ធ្វើយ៉ាងណាជួយដល់ពួកគាត់ឱ្យច្រូតកាត់ឱ្យបានឆាប់រហ័សបំផុត ជៀសវាងស្រូវខូចស្អុយរលួយ ។

ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម អភិបាលខេត្ត បន្ថែមទៀតថា ទន្ទឹមនឹងនេះដែរ ក្រសួងកសិកម្ម និងអាជ្ញាធរខេត្ត បានកំណត់រយៈពេលត្រឹម ១០ថ្ងៃ ដើម្បីច្រូតកាត់ និងត្រូវត្រៀម ម៉ាស៊ីនកិនស្រូវជាច្រើនគ្រឿងបន្ថែមទៀត ដើម្បីកាន់តែផ្តល់ភាពងាយស្រួលដល់កសិកររបស់យើង បានយកស្រូវដែលសើមទឹក និងស្រូវដែលបានច្រូតកាត់រួចហើយហាលថ្ងៃបានកិនស្រូវឱ្យទាន់ពេលវេលា ទាន់សភាពការណ៍ផងដែរ ពោលគឺជួយប្រមូលផលស្រូវរបស់កសិករដែលកំពុងតែជន់លិចទឹកជ្រៅនេះ។

បើតាមការបញ្ជាក់លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា ផ្ទៃដីស្រែដែលកំពុងតែជន់លិចនៅឃុំគោកព្រេច គឺប៉ះពាល់ជាង ១ពាន់ហិកតា ហើយនៅក្នុងនោះដែរ បងប្អូនប្រជាកសិករក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បាននិងកំពុងតែចុះជួយប្រមូលផលស្រូវរបស់កសិករ ចំនួន ៣៩៥ហិកតា និងផ្ទៃដីដែលពុំទាន់បានចុះច្រូតកាត់ចំនួន ៤៣៧ហិកតា៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ