ខេត្តកោះកុងបើកកិច្ចប្រជុំពិភាក្សា ស្តីពីការអនុវត្តយុទ្ធនាការពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ច
November 08, 2018 អ្នកទស្សនា :

     ថ្ងៃព្រហស្បតិ៍ ១ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញ ជាអធិបតី បើកកិច្ចប្រជុំពិភាក្សា ស្តីពីការអនុវត្តយុទ្ធនាការពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចល្អ ក្នុង វិស័យទេសចរណ៍ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ លោកស្រីអភិបាលរងខេត្ត បានជម្រាប ជូនសមាជិក អង្គប្រជុំទាំងអស់ ត្រូវយកចិត្តទុកដាក់ និងចូលរួមពិភាក្សាលើ ការរៀបចំសួនទេស ចរណ៏ (ចុះមើលទីតាំង និងរៀបចំដើមឈើសម្រាប់ដាំ ថ្ងៃ១៣ ធ្នូ ២០១៨), យុទ្ធនាការ ភោជនីយ៏ដ្ឋាន ស្អាត (ចុះបំផុសអោយមានការចូលរួមពីម្ចាស់ភោជនីយ៏ដ្ឋាន), បដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេស ចរណ៏ (ទាក់ទងផ្ទាល់ជាមួយមន្ទីរទេសចរណ៏), ការចុះថតស្ពតផ្សព្វផ្សាយ សម្រាប់កម្មវិធីបុណ្យ សមុទ្រ (គុណភាពសេវាកម្មទេសចរណ៏ គុណភាពសេវាកម្ម ភោជនីយ៏ដ្ឋាន សួនកសិដ្ឋាន)៕គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ