អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះចុះជួយច្រូតកាត់ប្រមូលផលដំណាំស្រូវ របស់កសិករ នៅស្រុកគិរីវង់
November 12, 2023 អ្នកទស្សនា :

តាកែវ ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំក្រសួង មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងចម្រុះ រួមមាន អាជ្ញាធរស្រុកគិរីវង់ កងកម្លាំងប្រដាប់អាវុធទាំង៣ បានចុះជួយប្រមូលផលដំណាំស្រូវរបស់កសិករដែលកំពុងជន់លិច ប្រមាណជាង ៩០០ហិកតា ដោយនៅសល់ជាង ៤០០ហិកតាទៀត មិនទាន់ចុះច្រូតកាត់។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ដោយណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ពិសេសកម្លាំងដែលកំពុងតែឈរជើង ហើយត្រៀមចុះជួយបងប្អូនប្រជាកសិករក្នុងការច្រូតកាត់ស្រូវ ដែលរងការគំរាមពីជំនន់ទឹកភ្លៀងនៅតំបន់នេះ ធ្វើយ៉ាងណាជួយដល់ពួកគាត់ឱ្យច្រូតកាត់ឱ្យបានឆាប់រហ័សបំផុត ជៀសវាងស្រូវខូចស្អុយរលួយ។

ឯកឧត្តម អភិបាលខេត្ត បន្ថែមទៀតថា ទន្ទឹមនឹងនេះដែរ អាជ្ញាធរស្រុកក៏ត្រូវត្រៀម ម៉ាស៊ីនកិនស្រូវជាច្រើន គ្រឿងបន្ថែមទៀត ដើម្បីកាន់តែផ្តល់ភាពងាយស្រួលដល់កសិកររបស់យើងបានយកស្រូវដែលសើមទឹក និងស្រូវដែលបានច្រូតកាត់រួចហើយហាលថ្ងៃបានកិនស្រូវឱ្យទាន់ពេលវេលា ទាន់សភាពការណ៍ផងដែរ ពោលគឺជួយប្រមូលផលស្រូវរបស់កសិករដែលកំពុងតែជន់លិចទឹកជ្រៅនេះ។

បើតាមការបញ្ជាក់លោក ញ៉ិប ស្រ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ផ្ទៃដីស្រែដែលកំពុងតែជន់លិចនៅឃុំគោកព្រេចគឺប៉ះពាល់ជាង ១ពាន់ហិកតា ហើយនៅក្នុងនោះដែរ បងប្អូនប្រជាកសិករក៏ដូចជាអាជ្ញាធរមូលដ្ឋាននិងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បាននិងកំពុងតែចុះជួយប្រមូលផលស្រូវរបស់កសិករ ចំនួន ៩៦៦ហិកតា និងផ្ទៃដីដែលពុំទាន់បានចុះច្រូតកាត់ចំនួន ៤៣៧ហិកតា៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ