ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញដង្ហែរអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តបុទុរតនៈដីដុះ ក្រុងកំពង់ចាម ខេត្តកំពង់ចាម
November 12, 2023 អ្នកទស្សនា :

នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្រ្តីរាជការជុំវិញខេត្ត បានចូលរួមដង្ហែរអង្គកឋិនសាមគ្គីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តបុទុរតនៈដីដុះ  ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

អង្គកឋិនសាមគ្គី ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងពុទ្ធបរិស័ទ្ធ ជិតឆ្ងាយចំណុះជើងវត្ត ដែលបានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើអង្គកឋិនទាននេះឡើង ដើម្បីផ្សារភ្ជាប់វិស័យអាណាចក្រ ជាមួយពុទ្ធចក្រ ក្នុងការរួមចំណែកកសាងសមិទ្ធផលនានានៅក្នុងវត្តវត្តបុទុរតនៈដីដុះ ដើម្បីលើកស្ទួយវិស័យព្រះសាសនា ឱ្យមានការរីកចម្រើនតាមគន្លងនៃពុទ្ធសាសនា។

អង្គកឋិនទាននាថ្ងៃនេះ អាចប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិ និងប្រជាពលរដ្ឋកំពុងរស់នៅក្រោមដំបូលសុខសន្តិភាព ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកនយោបាយ ឈ្នះ-ឈ្នះ នាំមកនូវសុខសន្តិភាព ហើយផ្ដើមចេញពីកត្តាសុខសន្តិភាពនេះ បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានមានឱកាសពេញលេញក្នុងការបំពេញនៅកុសលតាមជំនឿ និងប្រពៃណីទំនៀមទំលាប់ ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍក្នុងផ្នែកពុទ្ធចក្រអោយកាន់តែរីកចម្រើន និងបន្តការអភិវឌ្ឍន៍លើគ្រប់វិស័យ

សូមបញ្ជាក់ជូនថា៖ អង្គកឋិនទានសាមគ្គីដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធិបរិស័ទ ជិតឆ្ងាយចំណុះជើងវត្ត បុទុរតនៈដីដុះ បានប្រមូលបច្ច័យ ៨០.០០០ ដុល្លារ ប្រគេនវត្តបុទុរតនៈដីដុះ ដើម្បីរៀបចំកសាងឧបដ្ឋានសាលា ១ខ្នង កំពស់ ២ជាន់ វត្តចំនួន៣ទៀតក្នុងក្រុងកំពង់ចាម ក្នុង១វត្ត បច្ច័យ ១០លានរៀន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ