ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញចូលរួមត្រួតពិនិត្យគ្រឿងចក្រកាយប្រឡាយទឹក ដើម្បីជួយសង្រ្គោះដំណាំស្រូវប្រជាពលរដ្ឋ
February 17, 2024 អ្នកទស្សនា :

តាកែវ ៖ នាថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីអាជ្ញាធរពាក់ព័ន្ធ ចុះជួបសំណេះសំណាលជាមួយប្រជាកសិករ និងពិនិត្យមើលសកម្មភាពក្រុមគ្រឿងចក្រចុះស្ដារប្រឡាយទឹក (អូរសារ៉ាយ) ប្រវែង ៣៨០០ម៉ែត្រ ដើម្បីនាំយកទឹកមកជួយសង្រ្គោះដំណាំស្រូវ របស់ប្រជាកសិករ នៅឃុំកំពែង ស្រុកព្រៃកប្បាស សរុបចំនួន ៨៥០ហិកតា ដែលកំពុងរងការខ្វះខាតទឹក។

នៅក្នុងឱកាសចុះពិនឹត្យនិងជួបជាមួយបងប្អូនកសិករ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋពីការយកចឹត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជាភ្លាមៗដល់ក្រសួងធនធានទឹកអោយសិក្សានិងរកវិធានការណ៍ជាបន្ទាន់ដើម្បីស្វែងរកប្រភពទឹកជួយសង្រ្គោះដំណាំស្រូវបងប្អូនប្រជាពលរដ្ឋដែលកំពុងតែខ្វះខាតទឹកហើយអាចនិងខូចស្រូវទាំងអស់ប្រសិនបើគ្មានទឹកបូបបញ្ចូលស្រែរបស់ពួកគាត់។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក បានថ្លែងបន្ថែមថា ឆ្នាំមុនមានភ្លៀងធ្លាក់ច្រើន ដោយឡែកឆ្នាំនេះភ្លៀងធ្លាក់តិចដែលធ្វើឲ្យយើងខ្វះខាតទឹកប្រើប្រាស់ជាពិសេសប៉ះពាល់ដល់បងប្អូនប្រជាកសិករយើងដែលធ្វើស្រែប្រាំង ក៏ប៉ុន្តែទោះជាយ៉ាងណាដោយទាំងអាជ្ញាធមូលដ្ឋាន មន្រ្តីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់រួមនិងក្រសួងធនធានទឹក បានយកចឹត្តទុកដាក់និងស្វែងរកប្រភពទឹកដើម្បីជួយសង្រ្គោះដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ដូចជាកណីយ៍នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវនៅថ្ងៃនេះ យើងបានជួយសង្រ្គោះដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋបានជិត១ពាន់ហិតា។

លោក ហ៊ុន ភន ប្រជាពលរដ្ឋនៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាសដែលមានស្រែ១ហិកា ហើយដែលស្រូវរបស់គាត់ជិតខូចដោយសារតែគ្មានទឹកបូមដាក់ បានសំដែងនូវការសប្បាយចឹត្តដែលអាជ្ញាធពាក់ព័ន្ធបានស្វែករកប្រភពទឹកនិងបានជួយកាយប្រឡាយបង្ហូទឹកយកមកជួយសង្រ្គោះដំណាំស្រូវរបស់គាត់អោយល្អប្រសើរឡើងវិញ។

សូមជម្រាបជូនផងដែរថាកន្លងមក ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានជាក់ស្ដែងដំណាំស្រូវប្រាំង កំពុងជួបប្រទះខ្វះខាតទឹក របស់បងប្អូនប្រជាកសិករ ចំនួន ៤០០ហិកតា ក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ និងឧបត្ថម្ភប្រេងម៉ាស៊ូត ១០០០លីត្រ និងបន្តចុះពិនិត្យមើលសកម្មភាពគ្រឿងចក្រ របស់ ក្រសួងធនធានទឹក និងឧតុនិយម កំពុងចុះជួយស្ដារប្រឡាយទឹកមេសំខាន់ៗ នៅភូមិសាស្ត្រស្រុកសំរោង និងស្រុកព្រៃកប្បាស មានប្រវែងជាង ៤០០០ម៉ត្រែ ដើម្បីជួយនាំយកទឹកមកជួយសង្រ្គោះដំណាំស្រូវបងប្អូនប្រជាកសិករ នៅភូមិសាស្រ្តឃុំទ្រា និងឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ សរុបជាង ១ពាន់ហិកតា៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ