ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពង្រឹងការងារ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត
February 15, 2024 អ្នកទស្សនា :

កណ្ដាល ៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ បានអញ្ជើញដឹកនាំដឹកនាំកិច្ចប្រជុំពិភាក្សា និងពង្រឹងការងាររបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្ត ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងរដ្ឋបាលក្រុង-ស្រុកទាំង ១៣ផងដែរ។

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល មានប្រសាសន៍ថា ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មានតួនាទី និងភារកិច្ចធ្វើជាសេនាធិការឱ្យគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត លើគ្រប់សកម្មភាព  លើកគម្រោងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងមានវិធានការទប់ស្កាត់ កាត់បន្ថយការប្រើប្រាស់បំពានគ្រឿងញៀន និងបង្ក្រាបការចរាចរការផលិត ការដាំដុះគ្រឿងញៀន និងសាធាតុគីមីផ្សំខុសច្បាប់ ដាក់ជូនគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដើម្បីពិនិត្យសម្រេច តាមដាន ត្រួតពិនិត្យ វាយតម្លៃការងារអនុវត្តវិធានការទប់ស្កាត់ និងការបង្ក្រាបបទល្មើស រាយការណ៍ ជូនគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ប្រចាំថ្ងៃ សប្តាហ៍ ខែ ត្រីមាស ឆមាស និងឆ្នាំ។

ឯកឧត្តម បានបន្តទៀតថា ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ត្រូវរៀបចំឯកសារពាក់ព័ន្ធការងារបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀននៅក្នុងខេត្ត ដាក់ជូនរបៀបវារៈ នៃអង្គប្រជុំ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត

និងសហការជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក និងអង្គភាពជំនាញពាក់ព័ន្ធ ក្តាប់សភាពការណ៍បទល្មើសគ្រឿងញៀន រាយការណ៍ជូន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ប្រចាំថ្ងៃ សប្តាហ៍ ខែ ត្រីមាស ឆមាស និង ឆ្នាំ ដើម្បីមាន វិធានការដោះស្រាយ ឱ្យបានទាន់ពេលវេលា ។

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល  ស្នើដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវលើកទិសដៅ និងរៀបចំផែនការធ្វើការផ្សព្វផ្សាយអប់រំ ការងារបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ