រដ្ឋបាលខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣របស់ខ្លួន
February 14, 2024 អ្នកទស្សនា :

ប៉ៃលិន៖នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តប៉ៃលិនបើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣របស់ខ្លួនស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក​ជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន​ព្រមទាំងមានការចូលរួមពីសំណាក់​ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត,គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជា​ច្រើន​នាក់ផងដែរ ។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា៖១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសា​ម​ញ្ញ​​​លើក ទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបា​យ​ការ​ណ៍ ស្តីពីការអនុវត្តការងារ ប្រចាំ ខែមករា ឆ្នាំ២០២៤ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋ​បា​ល​ខេត្តប៉ៃលិន ៣-ពិនិត្យ និងអនុម័តសេចក្តីសម្រេច៖ ក-ស្តីពីការកែសម្រួលប្រការ១ថ្មី នៃសេចក្តី​សម្រេ​ចលេខ ០០៨/២៣ សសរ.ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣​ស្តីពីការកែសម្រួលសមាសភា​ពគណៈ​កម្មា​ធិការរៀបចំដែនដី និងនគរូបណីយកម្មខេត្តប៉ៃលិន ខ-ស្តីពីការកែសម្រួលប្រការ១ថ្មី នៃសេចក្តីសម្រេ​ចលេ​ខ ០០៨/២៣ សសរ.ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលសមាសភាពលេខធិ​កា​រដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តប៉ៃលិន និង៤-បញ្ហាផ្សេងៗ។

ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹក​មន្ទីរជំនាញស្ថាប័ន​ជុំវិញខេត្ត និងអាជ្ញាធរក្រុង/ស្រុកត្រូវមើលឡើង វិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោល​នោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលាដោយមិនត្រូវរើសអើងប្រកាន់បក្ស​ពួក​និយម និងគ្រួសារនិយម ជាពិសេស ត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាពក្នុងនាមជា​តំណាងសាធារណៈស្វ័យភាពរបស់មូលដ្ឋានដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឆ្លើយតបទៅ នឹង​តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួម​ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ជំរុញដល់កងកម្លាំងទាំង ៣ប្រភេទ ត្រូវសហ​កា​រយ៉ាងជិត ស្និទជាមួយ អាជ្ញាធរពាក់ព័ន្ធ និងគណៈកម្មការរៀបចំការបោះឆ្នោត ដោយរៀបចំធ្វើផែ​នកា​រ​ជា​ក់លាក់ ក្នុងការធានាដល់ សន្តិសុខ សណ្តាប់ធ្នាប់ នៅមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បី​ធ្វើ​ការពង្រាយកម្លាំងឱ្យអស់លទ្ធភាព ជាពិសេស ត្រូវយកចិត្តទុកដាក់តាមដាន និងក្តាប់ជាប់សភាព​ការ​ណ៍ សន្តិសុខទូទៅ និងត្រូវស្នើសុំកិច្ចអន្តរាគមន៍ពីកម្លាំងមាន សមត្ថ កិច្ច ក្រុមពន្លត់អគ្គិភ័យ ឬក្រុមបុគ្គ​លិ​ក​សុខាភិបាលឱ្យបានទាន់ពេលវេលា ក្នុងករណីមានការអុកឡុករំខាន ការគំរាម កំហែង ឬការប្រព្រឹ​ត្តអំពើល្មើសច្បាប់ផ្សេងៗទៀត និង ក្នុងករណីកើតមានអគ្គិភ័យ ឬបញ្ហាសុខភាពផ្សេងៗ ដែលធ្វើឱ្យ រំាង ស្ទះដល់យុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោត ។

 

លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំង ប្រដាប់ អាវុធទាំង៣ប្រភេទ ដែលកន្លងមកបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកប​ដោយប្រសិទ្ធិភាព ជាពិសេស បានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើ​សេវាសាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេច​ឡើង​ជា​រូបរាង ដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើងមានភាពរីកចម្រើនស្របតាមគោលនយោបាយ​ដ៏​ត្រឹម​ត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនមា​នប្រសាសន៍ កោតសរសើរ និ​ងវាយតម្លៃខ្ពស់ ចំពោះ រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែង ធ្វើ ការដោះ ស្រាយនូវ រាល់ បញ្ហា នានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវ​គោល នយោបាយភូមិ/ឃុំ មានសុវត្តិភាពនៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការ​អភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់ គួរជាទីមោទនជាក់ស្តែងការរៀបចំសោភ័ណ្ឌភាព ខេត្ត​យ៉ាង​ស្រស់ស្អាតគួរអោយទាក់ទាញដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត ក្នុងឱកាសបុ​ណ្យ​ចូលឆ្នាំប្រពៃណីចិន-វៀតណាម មានការស្ងើចសសើរមិនដាច់ពីមាត់ចំពោះការ កែប្រែមុខមាត់ថ្មី​របស់​​ខេ​ត្តប៉ៃលិន ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូ​វការរ​បស់​ប្រជាពលរដ្ឋ ដោយត្រូវយកចិត្ត ទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើ សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្រប​ទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល អាណត្តិ​ទី៧នេះ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ