ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមពិធីសំណេះសំណាល និងចុះសួរសុខទុក្ខជនវិបល្លាសស្មារតី នៅក្នុងមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនមានវិបល្លាសស្មារតី
February 14, 2024 អ្នកទស្សនា :

ខេត្តកណ្ដាល៖ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវក្តីអានិតអាសូរចំពោះជនមានវិបល្លាស្មារតី និងបានសម្តែងការ​សោក​ស្តាយជាមួយក្រុមគ្រួសារ ដែលមានសមាជិកមានវិបល្លាស្មារតី។

ឯកឧត្ដមរដ្ឋ​មន្ត្រី បានលើកទឹកចិត្តដល់គ្រួសារមានសមាជិកមានវិបល្លាស្មារតីមិនត្រូវបោះបង់ពួកគាត់ចោល​នោះ​ឡើយ ត្រូវប្រឹងប្រែងមើលថែពួកគាត់ បើក្នុងករណីខ្វះលទ្ធភាពមើលថែ ត្រូវទាក់ទងមជ្ឈមណ្ឌលយកសមាជិកមកឱ្យមជ្ឈមណ្ឌលជួយថែទាំ និងព្យាបាលពួកគាត់។

ឯកឧត្ដម ជា សុមេធី បានថ្លែងដូច្នេះ នៅក្នុងពិធីសំណេះសំណាល និងចុះសួរសុខទុក្ខជនវិបល្លាសស្មារតី នៅក្នុងមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនមានវិបល្លាសស្មារតី នៅឃុំបាគូ ស្រុកកណ្ដាលស្ទឹង ផ្សារភ្ជាប់និងទិវាក្ដីស្រឡាញ់ ១៤កុម្ភៈ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពី ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំ ក្រសួង ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តផងដែរ ។

ក្នុងពិធីនេះ ឯកឧត្ដមរដ្ឋ​មន្ត្រី បានលើកឡើងពីគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលតាំងពីនីតិកាល​ចាស់ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងនីតិកាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺ​បានយកចិត្តទុកដាក់ខ្ពស់ ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនបោះបង់ពលរដ្ឋណាម្នាក់ចោលនោះ​ឡើយ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំពារសង្គម ដែលជាគោល​នយោបាយសម្រាប់ជួយប្រជាពលរដ្ឋ ដែលមានបញ្ហាក្នុងជីវភាពប្រចាំថ្ងៃ។

នាឱកាសនោះដែរ ឯកឧត្ដមរដ្ឋ​មន្ត្រី បានថ្លែងអំណរគុណដល់សម្បុរសជននានា ដែលបានរួមគ្នាបរិច្ចាគធនធានផ្ទាល់ខ្លួន ដូចជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់នានា សម្រាប់ទ្រទ្រង់ដល់មជ្ឈមណ្ឌល ។ ហើយឯកឧត្តម ក៏បានអំពាវនាវផងដែរ ដល់សប្បុរសជនជិតឆ្ងាយ សូមចូលរួមចំណែកធ្វើសកម្មភាពមនុស្សធម៌ជាមួយមជ្ឈមណ្ឌល​បន្ត​ទៅទៀត ដើម្បីជួយថែទាំ និងព្យាបាលពួកគាត់ ឱ្យបានជាសះស្បើយអាចរស់នៅ ជុំជាមួយគ្រួសារ និងសង្គមជាតិបាន។

បន្ទាប់ពីកិច្ចសំណេះសំណាលរួចហើយ ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងមន្ត្រីរាជការ បានអញ្ជើញពិនិត្យដោយផ្ទាល់កន្លែងស្នាក់នៅរបស់ជនមានវិបល្លាស និងបានផ្តល់ក្តី​ស្រ​ឡាញ់​​ដោយរៀបចំអាហារ ផ្តល់អំណោយគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់នានាជូនជនមាន​បញ្ហា​ស្មារតី ដែលកំពុងរស់នៅ និងព្យាបាលនៅមជ្ឈមណ្ឌល។

សូមជម្រាបផងដែរថា បច្ចុប្បន្នមជ្ឈមណ្ឌល មានអគារចំនួន៥ រួមមាន៖ អគាររដ្ឋបាលពីរជាន់ អគារជនវិបល្លាសស្មារតី និងស្តារនីតិសម្បទា, អគារជនវិបល្លាសស្មារតីផ្នែកបុរស, អគារជនវិបល្លាសស្មារតីផ្នែកស្ត្រី និងអគារអាហារដ្ឋាន។ មជ្ឈមណ្ឌលមានជនវិបល្លាសស្មារតីកំពុងស្នាក់នៅសរុបចំនួន ២៤០នាក់ ស្រី ៩៣នាក់។ ជន​វិបល្លាសដែលមានស្ថានភាពប្រសើរ ៧៦នាក់ ស្រី ១៤នាក់ ស្ថានភាពមធ្យមមានចំនួន ១៤៩នាក់ ស្រី ៧៣នាក់ និងស្ថានភាពធ្ងន់ធ្ងរ មានចំនួន ១៥នាក់ ស្រី ៦នាក់៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ