រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាលើកទី៥៧ អាណត្តិទី៣ ឆ្នាំ២០២៤
February 14, 2024 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៥៧ អាណត្តិទី៣ នៅសាលាខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរង ខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

មានប្រសាន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនាពេលកន្លងមក ទទួលបានលទ្ធផលល្អ ជាពិសេសបានពង្រឹងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើដល់អង្គប្រជុំ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាមរបៀបវារៈនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ជាពិសេសសមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវរួមគ្នាពិនិត្យ និងបំពេញបន្ថែមលើចំណុចដែរខ្វះខាត លើរបាយការណ៍សំខាន់ៗដែលបានដាក់ឆ្លងក្នុងកិច្ចប្រជុំ។

ឯកឧត្តម ក៏បានណែនាំ ដល់អាជ្ញាធរ ក្រុង-ស្រុក ទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការឆ្លើយតប ទៅលើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឱ្យបានឆាប់រហ័ស ដែលពាក់ព័ន្ធក្នុងភូមិសាស្ត្រខេត្ត ដើម្បីឱ្យប្រពលរដ្ឋទទួលបាននូវព័ត៌មានពិតប្រាកដ ឆាប់រហ័ស និងច្បាស់លាស់។

ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត ក៏បានធ្វើការឯកភាព ទៅលើសំណើ របស់ការិយាល័យប្រជាពលរដ្ឋខេត្ត ដែលបានស្មើសុំបន្ថែមប្រអប់សំបុត្រគណនេយ្យភាព ចំនួន៥០ នៅតាមមូលដ្ឋានបន្ថែមទៀត និងបានក្រើនរម្លឹកដល់អង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យប្រជាពលរដ្ឋ ត្រូវបន្តខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តម្លាភាព និងឆាប់រហ័ស តាមរយៈការបង្កើនសមត្ថភាពដល់មន្ត្រីជាប្រចាំ ដើម្បីធ្វើឱ្យការបំរើសេវានានាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានធ្វើការពិនិត្យ ពិភាក្សា អនុម័ត និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដែលសរុបមានចំនួន ០៩របៀបវារៈ សំខាន់ៗ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ