អាជ្ញាធរខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋាន រួមជាមួយស្ថាប័នពាក់ព័ន្ធបង្កើនសកម្មភាពផ្សព្វផ្សាយ បញ្ហាគ្រឿងញៀនឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត
February 13, 2024 អ្នកទស្សនា :

ខេត្តតាកែវ ៖ ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផែនការស្ដីពីការចាត់តាំងអនុវត្តយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រយៈពេល ១ឆ្នាំ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ និងជាប្រធានលេខាធិកាដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត បានធ្វើការណែនាំ និងរំលឹកដល់ អាជ្ញាធរក្រុងស្រុកទាំង១០ មន្រ្តីជំនាញ ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ តាមរយៈ​ការ​បង្កើនសកម្មភាព ចុះអប់រំផ្សព្វផ្សាយណែនាំពីបញ្ហាគ្រឿងញៀន ដល់ប្រជាពលរដ្ឋ យុវជន សិស្សនិស្សិត អោយបានទូលំទូលាយនឹងខ្លាំងក្លាបន្ថែមទៀត ដើម្បីអោយពួកគាត់​យល់កាន់​តែច្បាស់ពីផលប៉ះពាល់នៃគ្រឿងញៀន។

លោក អភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា តាមរយៈសកម្មភាពផ្សព្វផ្សាយនេះ​អាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យជាប្រចាំនៅតាមទីតាំងនានាក្នុងខេត្ត និងធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មដើម្បី​ចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាប បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត សំដៅកាត់បន្ថយនិងលុបបំបាត់រាល់​សកម្មភាពលួចលាក់ កែច្នៃ​សារធាតុគីមីផ្សំ ការចរាចរណ៍ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន​ខុស​ច្បាប់ នៅតាមមូលដ្ឋាន ពិសេសត្រូវរៀបចំជាពិដានិង​ពាក្យស្លោក បិទផ្សាយនៅតាមផ្លូវ វត្តអារាម ផ្ទះសំណាក់ ហាងខ៉ារ៉ាអូខេ និងនៅតាមតំបន់​រមណីដ្ឋានទេសចរណ៍ផ្សេងៗទៀត ដើម្បីបញ្ញាក់ស្មារតី​ដល់យុវជន ប្រជាពលរដ្ឋ សិស្សនិស្សិត ចៀសអោយឆ្ងាយពីគ្រឿងញៀន។

លោក យ៉ង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ បានបញ្ជាក់ថា ​គ្រឿងញៀនជាបញ្ហាសង្គមមួយដ៏រ៉ាំរៃ និងស្មុគស្មាញដែលបង្ករអោយមានជាអំពើហឹង្សា និងឧក្រឹដ្ឋកម្មផ្សេងៗកើតឡើង ជាច្រើនដល់សង្គមជាតិរួមនិងមនុស្សទូទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ ដែលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកំពុងយកចិត្តទុកដាក់ និងដាក់ចេញនូវវិធានការជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយសំដៅធ្វើយ៉ាងណាអោយកម្ពុជា ក្លាយជាប្រទេសដែលគ្មានគ្រឿងញៀនតទៅទៀត៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ