ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រកាសថា ខេត្តកណ្តាល បានសម្រេចជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាល កម្រិតខ្ពស់
February 13, 2024 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានប្រកាសថា ខេត្តកណ្តាល បានសម្រេចជាខេត្តបញ្ជាប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ផ្ទៃក្នុង ចាប់ពីពេលនេះតទៅ។

ថ្លែងនៅក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពី លទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) ក្រុង-ស្រុក នៃខេត្តកណ្តាល នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយផ្អែកលើលទ្ធផល នៃការចុះផ្ទៀងផ្ទាត់ ដោយក្រុមការងារផ្ទៀងផ្ទាត់(ODF+)ថ្នាក់ខេត្ត រដ្ឋបាលក្រុង/ស្រុក ទាំង១៣ នៃខេត្តកណ្តាល សម្រេចបានជាក្រុង/ស្រុក(ODF+)ទាំងស្រុងហើយ ដូចនេះចាប់ពីពេលនេះតទៅខេត្តកណ្តាលបានសម្រេចជាខេត្តបញ្ជាប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ផ្ទៃក្នុងហើយ។

ឯកឧត្ដម អភិបាលខេត្ត បន្តថា កិច្ចប្រជុំនេះមានគោលបំណង បង្ហាញលទ្ធផលនៃការចុះផ្ទៀងផ្ទាត់ (ODF+) ក្រុង/ស្រុក ដើម្បីជាការផ្សព្វផ្សាយព័ត៌មានដល់រដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ អង្គការដៃគូ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត បានដឹង បានឮ បានឃើញ និងចូលរួមសហការបន្ត។ ជាលទ្ធផល នៃការចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាស វាលពាសកាលកម្រិតខ្ពស់(ODF+) ក្រុង/ស្រុក នៅពេលនេះ គឺរដ្ឋបាលក្រុង/ស្រុក ទាំង១៣ នៃខេត្តកណ្តាល សម្រេចបានជាក្រុង/ស្រុក(ODF+) ទាំងស្រុងហើយ ដោយផ្អែកលើលទ្ធផល នៃការចុះផ្ទៀងផ្ទាត់ ដោយក្រុមការងារផ្ទៀងផ្ទាត់ (ODF+)ថ្នាក់ខេត្ត។

ឯកឧត្ដមអភិបាលខេត្ត បានការកោតសរសើរដោយចំពោះ ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ អង្គការដៃគូ ជាពិសេសអង្គការវ័តធឺអេដ (Water Aid) ដែលមានឆន្ទៈរួមគ្នាជំនះនូវ ឧបសគ្គ បញ្ហាប្រឈមនានា ដោយរួបរួមគ្នាបានល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឈរលើស្មារតីគោរពតាមតួនាទី ភារកិច្ចរៀងៗខ្លួនបានល្អប្រសើរ រហូតទទួលបាននូវសមិទ្ធផលសំខាន់ៗជាច្រើនជូនរដ្ឋបាលខេត្តកណ្តាល។ តួយ៉ាង ការសម្រេចបាន ខេត្តកណ្តាលជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នៅពេលនេះ គឺជាជោគជ័យមួយថ្មីបន្ថែមទៀតក្នុងដើមឆ្នាំថ្មី២០២៤នេះ សម្រាប់យើងទាំងអស់គ្នា ជាពិសេសគឺប្រជាពលរដ្ឋនៅខេត្តកណ្តាលទាំមូល។

ឯកឧត្ដម បន្ថែមថា ទន្ទឹមនេះ នៅមានចំណុចមួយចំនួនតូចដែលគួរត្រូវបានយកចិត្តទុកដាក់បន្ថែម ដើម្បីបំពេញឱ្យបានស្របតាមលក្ខខណ្ឌ សូចនាកររបស់ ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីត្រៀមខ្លួនសម្រាប់ទទួលក្រុមការងារថ្នាក់ជាតិចុះមកពិនិត្យផ្ទៀងផ្ទាត់ (ODF+) ថ្នាក់ខេត្តជាផ្លូវការក្នុងពេលឆាប់ៗនេះ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ