អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរស្រុក រួមជាមួយមន្ទីរជំនាញ ត្រូវរកប្រភពទឹកជួយសង្រ្គោះដំណាំស្រូវប្រជាកសិករ ឱ្យបានទាន់ពេលវេលា
February 12, 2024 អ្នកទស្សនា :

តាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធរស្រុកសំរោង និងស្រុក​ព្រៃកប្បាស ពិសេសមន្ទីរជំនាញពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ និងស្វែងរកប្រភពទឹកមក​ជួយ​សង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករ ដែលកំពុងជួបបញ្ហាខ្វះខាតទឹកឱ្យបានទាន់ពេលវេលា ចៀសវាងមានការខូចខាត ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគាត់។

ក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលដំណាំស្រូវនិងនាំយកគ្រឿងចក្រកាយបង្ហូរទឹក មកជួយសង្រ្គោះដំណាំស្រូវប្រជាកសិករ នៅស្រុកសំរោង និងស្រុកព្រៃកប្បាស ដែលកំពុងជួប​ប្រទះ​ការខ្វះខាតទឹក ជាង ១ពាន់ហិកតា នាពេលថ្មីៗនេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍បញ្ជាក់ថា ក្នុងស្រុកសំរោង ឃុំទ្រា ឃុំជើងគួន ផ្ទៃដីដំណាំ​ស្រូវដែលកំពុងជួបបញ្ហាខ្វះខាតទឹកមានចំនួន ៦២០ហិកតា និងនៅឃុំកំពែង ស្រុកព្រៃកប្បាស មានចំនួន ៧២០ហិកតា។

ឯកឧត្តម អភិបាលខេត្ត បន្តថា ក្នុងស្ថានភាពនេះ អាជ្ញាធរស្រុកទាំង២ ត្រូវសហការគ្នា ធ្វើយ៉ាងណា​ស្វែងរកប្រភពទឹក ដែលអាចជួយស្រោចស្រពផលដំណាំស្រូវ របស់ប្រជាពលរដ្ឋបាន ត្រូវត្រៀមគ្រឿង​ចក្រមកកាយបង្ហូរទឹកទាំងនោះ យកទៅជួយសង្រោះស្រូវ របស់់ពួកគាត់ដែលកំពុង​ត្រូវការទឹក​អោយ​បានទាន់ពេលវេលា ដើម្បីស្រូវមានលទ្ធភាពលូតលាស់បន្តរហូតទទួលបានទិន្នផល។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់បងប្អូន​ប្រជាពល​រដ្ឋ​ទាំងអស់ដែលប្រកបរបរកសិកម្មដំណាំស្រូវ ត្រូវផ្អាកការបង្កបង្កើនផលស្រូវនៅរដូវ​ប្រាំងលើក​ទី២​នេះសិន ដោយចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៤ នៅតំបន់ដែលមិនមានប្រភពទឹកគ្រប់គ្រាន់៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ