ស្នងការនគរបាលខេត្តកែប រៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន រវាងខេត្ត គៀនយ៉ាង~វៀតណាម ជាមួយខេត្តកែប កំពត ព្រះសីហនុ~កម្ពុជា
November 07, 2018 អ្នកទស្សនា :

      នាថ្ងៃពុធ ១៤ រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប ចូលរួមកិច្ច​ប្រជុំ​ត្រួត​ពិនិត្យការងារ សហប្រតិបត្តិការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន រវាងមន្ទីរ​នគរបាលខេត្ត គៀនយ៉ាង(វៀតណាម) ជាមួយស្នងការដ្ឋាននគរបាលខេត្តកែប កំពត ព្រះសីហនុ(កម្ពុជា) រយៈពេលមួយឆ្នាំកន្លងមក នៅមន្ទីរនគរបាលខេត្ត គៀនយ៉ាង។

    ក្នុងឱកាសកិច្ចប្រជុំនេះ មានវត្តមានប្រតិភូនគរបាលខេត្តគៀនយ៉ាង វៀតណាម ដឹកនាំដោយ​លោកស្រី ឧត្តមសេនីយ៍ត្រី ប៊ួយ ទ្វៀតមិញ នាយកមន្ទីរនគរបាលខេត្ត គៀនយ៉ាង និងប្រតិភូចំនួន​២៤នាក់។ ប្រតិភូនៃស្នងការដ្ឋាន នគរបាលខេត្តកែប ចំនួន១៥នាក់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្ត។ ខេត្តកំពត ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ទ ស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរចំនួន២១នាក់ និងខេត្តព្រះសីហនុ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន សុរឹទ្ធី ស្នងការរងនគរបាលខេត្ត និងប្រតិភូអមដំណើរ២១នាក់។

     អង្គប្រជុំបានស្តាប់របាយការណ៍ បូកសរុបលទ្ធផល នៃកិច្ចប្រតិបត្តិការ ការពារសន្តិសុខព្រំដែន បង្ការទប់ស្កាត់ បង្ក្រាបបទល្មើសនានា តាមតំបន់ព្រំដែនគោក និងតាមដែនទឹកប្រវត្តិសាស្ត្រ នៃ​ប្រទេសទាំងពីរ រួមមាន: បទល្មើសឆ្លងដែន បទល្មើសនេសាទ ការជួញដូរមនុស្ស ការជួញ​ដូរ​ផ្លូវភេទ ការជួញដូរអាវុធ ការជួញដូរគ្រឿងញៀន បទល្មើសសេដ្ឋកិច្ច បទល្មើសព្រហ្មទណ្ឌ និងបទល្មើស​ផ្សេងៗទៀត ជាពិសេសអំពើភេរវកម្មនានា ដែលមានបំណងញុះញង់បំបែកបំបាក់ បំផ្លាញសន្តិសុខ​ជាតិ ចំណងមិត្តភាពនៃប្រទេសទាំងពីរ កម្ពុជា~វៀតណាម។

    ក្នុងឱកាសនោះដែរ លោកស្រីនាយកមន្ទីរនគរបាលខេត្ត គៀនយ៉ាង វៀតណាម និង លោកស្នង​ការ នគរបាលទាំងបីខេត្តកម្ពុជា បានឡើងធ្វើបទអន្តរាគមន៍ ជាបន្តបន្ទាប់ ដោយបានឯកភាពលើ​របាយការណ៍បូកសរុបលទ្ធផលការងារមួយឆ្នាំកន្លងមក ព្រមទាំងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្តកិច្ច​សហប្រតិបត្តិការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ព្រំដែន រវាងប្រទេសទាំងពីរ ប្រែក្លាយព្រំដែន​នៃប្រទេសទាំងពីរ ប្រកបដោយ សុខសន្តិភាព និងការអភិវឌ្ឍន៍។អែមមី

ប្រភពៈស្នងការនគរបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ